​វិនិច្ឆ័យ​ ភាព​មាន​ រឺក៏ ភាពក្រ​ តាមរយ​:​ប្រជ្រុយ​នៅ​នឹងជើង របស់​អ្នក!

មនុស្ស​ដែលមាន​ប្រជ្រុយ​ដុះ​នៅ​ចន្លោះ​ចង្វែក​ម្រាមជើង​, បាតជើង តែងតែមាន​វាសនា​ខ្ពស់ និង ទ្រព្យសម្បត្តិ​កើនឡើង​ឥត​ឈប់ ។​

១. ប្រជ្រុយ​នៅលើ​ខ្នងជើង​

​មនុស្ស​បុរាណ​បានចាត់ទុក​នេះ​ជា​ប្រជ្រុយ “​ជើង​ពីរ​មិន​សម្រាក​” ។ អ្នកមាន​ប្រជ្រុយ​នៅលើ​ខ្នងជើង​តែងតែ​គ្មាន​សំណាង​, មមាញឹក និង ជួប​រឿង​ព្រួយបារម្ភ​នៅក្នុង​ជីវិត​ច្រើន ។

២. ប្រជ្រុយ​នៅលើ​ម្រាម​មេជើង​

​ម្រាម​មេជើង​តែងតែ​ជា​និមិត្ត​រូបតំណាង​ឲ្យ​អំណាច ។ អាស្រ័យហេតុនេះ ប្រជ្រុយ​ដែល​ដុះ​នៅលើ​ម្រាមជើង​នេះ មានគុណ​សម្បត្តិ​អំពី​ទេពកោសល្យ និង ភាពជា​អ្នកដឹកនាំ ។ ប្រសិនបើ​មាន​ប្រជ្រុយ​នេះ ក្នុង​អនាគត​អ្នកនឹង​ទទួលបាន​ការដំឡើងឋាន​:​យ៉ាង​លឿន និង ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ ។​

៣. ប្រជ្រុយ​ដុះ​នៅលើ​ម្រាមជើង​ផ្សេង​

​ប្រជ្រុយ​ដុះ​នៅលើ​ម្រាមជើង​ផ្សេង​ក្រៅពី​ម្រាម​មេជើង ត្រូវបាន​មនុស្ស​បុរាណ​ចាត់​ទុកថា​ជា ប្រជ្រុយ “​និរទេស​ខ្លួន​” ។ ពេល​នៅរស់ មនុស្ស​នេះ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត ហើយ​រស់នៅ​តស៊ូ​នឹង​ការលំបាក ។ មិនតែប៉ុណ្ណោះ នៅពេល​ស្លាប់ទៅ ពួកគេ​ក៏​មិនបាន​វិល​មក​បញ្ចុះ​នៅ លើដី​ស្រុកកំណើត​ដែរ ដោយ​ត្រូវ​កប់​នៅ​ដី​ស្រុក​គេ ។

៤. ប្រជ្រុយ​នៅ​ភ្នែក​គោល និង គែម​ជើង​ទាំងសងខាង​

​មនុស្ស​ដែលមាន​ប្រជ្រុយ​នៅ​ភ្នែក​គោល និង នៅ​គែម​ជើង​ទាំងសងខាង តែងតែ​មានការ មមាញឹក​ខ្លាំង​បំផុត និង រត់​ទៅ​លិចរ​ត់ទៅ​កើត ដោយសារ​ព្រួយបារម្ភ​ពី​ការរកស៊ី​ចិញ្ចឹមជីវិត ។​

៥. ប្រជ្រុយ​នៅ​កែងជើង​

​នេះ​ជា​ប្រជ្រុយ​ទ្រព្យសម្បត្តិ ។ អ្នក​ដែលមាន​ប្រជ្រុយ​នៅ​កែងជើង តែងមាន​ទេពកោសល្យ​ដឹកនាំ និង គ្រប់គ្រង​មនុស្ស​ជាច្រើន ។ នេះ​ជា​ប្រជ្រុយ​រីករាយ និង មានភ័ព្វ​សំណាង​ច្រើន ។​

៦. ប្រជ្រុយ​នៅ​បាតជើង​

​តាម​អ្នក​ទម្រង់វិទ្យា ប្រជ្រុយ​ដុះ​នៅ​បាតជើង (​ឧស្សាហ៍​ហៅថា​ថ្លើម​ជើង​) គឺជា​និមិត្ត​រូបតំណាង​ឲ្យ​ទ្រព្យសម្បត្តិ​, ជីវិត​សម្បូរបែប និង ឆ្អែត​គ្រប់គ្រាន់ ។ អ្នកមាន​ប្រជ្រុយ​នេះ មិនមាន​ពេលណា​ត្រូវ​ព្រួយបារម្ភ​អំពី​បញ្ហា​ហូបចុក ប្រាក់កាស និង ផ្ទះសម្បែង​ឡើយ ។ នៅពេល​កើត ពួកគេ​មានទ្រព្យ​សម្បត្តិ​ហូរហៀរ និង មាន​ប្រាក់​ហូរ​ចូល​គ្រប់​ច្រក ៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *