ដើម្បី​ដល់ត្រើយ​ព្រម​គ្នា តើ​ដៃគូ​រួម​ភេទ គួរ​យល់​ដឹង​ពី​អ្វី​ខ្លះ​ទៅ?

តាមការស្រាវជ្រាវរបស់វិទ្យាល័យ​ហ្ល្ររីដា​សហ​រដ្ឋ​អាមេរិកបាន​ឲ្យ​ដឹង​ថា អារម្មណ៍​រវើ​រវាយ​ពី​រឿង​សិច​របស់​បុរស​មាន​ច្រើន និង​មាន​សភាព​ជាប់​លាប់​ជាង​ស្រ្តី។ ដោយ​គិត​ពី​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ចុះ​មក​ក្រោម ភាគ​ច្រើន​បុរស​មាន​អារម្មណ៍​គិត​ពី​បញ្ហា​ផ្លូវ​ភេទ យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​ថ្ងៃ​ដែរខណៈ​ស្រ្តី​មាន​តែ​ត្រឹម​មួយ​ភាគ​បួន​នៃ​បុរស​ប៉ុណ្ណោះ។

១. បុរស​ចង់​សិច​ច្រើន​ជាង​ស្រ្តី៖

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ទូទៅ​គេ​តែង​តែ​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ ញឹក​ ញយពោល​គឺ​វា​មាន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ចំណង់​របស់​ស្រ្តី​។ ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ទៀត​ថា​ សូម្បី​តែ​បុរស​ដែល​ចូល​ចិត្ត​រួមរ័ក​ជាមួយ​បុរស​ដូច​

គ្នា​ក៏​មាន​កម្រិត​ តម្រេក​ខ្ពស់​ជាង​ស្រ្តី​ចូល​ចិត្ត​រួម​រ័ក​ជា​មួយ​ស្រ្តី​គ្នា​ឯង​ផង​ដែរ។

២. អារម្មណ៍​បង្ហាញ​ពី​ចំណង់​ផ្លូវ​ភេទ​ស្រ្តី​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​បុរស៖

ចំណង់​ផ្លូវ​ភេទ​របស់​ស្ត្រី​គឺជា​បណ្ដុំ​នៃ​អារម្មណ៍​ស្រើប​ស្រាល បូក​ផ្សំនឹង​ការ ​ជាប់​ចិត្ត​លើ​បុគ្គល ​នោះ​តិច​ឬ​ក៏​ច្រើនបើ​ទោះ​ជា​នាង​រួម​ភេទ​ជាមួយ​បុរស​អារាត់​អារាយ​ក្ដី។ ពោល​គឺ​នាង​មិន ​បាន​បែង​ចែក​ការ ​រួមភេទ​ដោយ​ដាច់​ពី​ក្ដី​ស្រឡាញ់​ជាប់​ ចិត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ចំពោះ​បុរស ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​អាច​រួម​ភេទ​ដោយ​មូលហេតុ​ចង់សប្បាយ​តែ​ម៉្យាងប៉ុណ្ណោះ។ពួក​គេ​អាច​បែង​ចែក​រវាង​ទំនាក់ទំនង​ជាប់លាប់ នឹង​ការ​រួម​ភេទ​ដើម្បី​សប្បាយ​តែ​មួយគ្រា។

៣. បញ្ហា​សិច​របស់​ស្រ្តី​មាន​កត្តា​សង្គម និង​វប្បធម៌​ជា​ឧបសគ្គ៖

  • តាម​ការ​ស្រាវ​ជ្រាវ បាន​បង្ហាញ​ថា ស្រ្តី​មាន​កត្តា​ឧបសគ្គ​ច្រើន​ជាង​បុរស​ចំពោះ​បញ្ហា​សិច​ដោយ​សារ​បរិស្ថាន​ខាង​ក្រៅ។
  • ម្យ៉ាង​ទៀត​បុរស​មាន​ប្រៀប​ដោយ​មាន​កត្តា​ហ្សែន​ធម្មជាតិ​ជួយ​ជំរុញ​ខាង​ ផ្លូវ​ភេទ​នេះ​ផង​ដែរ​។ ស្រ្តី​មាន​ការ​លំបាក
  • ​ក្នុង​ការ​ជ្រើសរើស​យក​ដៃ​គូ​ដោយ​ប្រុងប្រយ័ត្ន​ ព្រោះ​ពួក​គេ​គិត​ថា ខ្លួន​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​មាន​កូន និង​
  • ការ​ថែទាំ​កូន។ ដូច្នេះ​វា​ក៏​ជា​កត្តា​មួយ​ដែល​ប៉ះ​ពាល់​នឹង​អារម្មណ៍​ផ្លូវ​ភេទ​របស់​ ស្រ្តី​ថមថយ​ដែរ។មិន​តែ​ប៉ុណ្ណោះស្រ្តី​
  • ក៏​បាន​គិត​ទៅ​ដល់​ការ​ជ្រើស​បុរស​ដែល​មាន​ធន​ធាន​សម្រាប់​ចិញ្ចឹម​ បីបាច់​ថែ​រក្សា​កូន​ពួក​គេ​ដែរ។

៤. ស្រ្តី​ទទួល​បាន​ភាព​ស្កប់ស្កល់​អារម្មណ៍​ផ្លូវ​ភេទ​តិច​ជាង​បុរស៖

បុរស និង​ស្រ្តី​និយម​មធ្យោបាយ​ឡើង​ឋាន​សួគ៌​រៀងៗ​ខ្លួន​។ ស្រ្តី​តែង​ចង់​បាន​អារម្មណ៍​រ៉ូមែន​ទិក​ និង​ការ​បបោស​

អង្អែល​ច្រើន ចំណែក​ឯ​បុរស​វិញ​ពួក​គេ​និយម​សមរភូមិ​ក្ដៅ​ដែល​ទាមទារ​ការ​វាយ​ប្រហារ​ ភ្លាមៗ​ឆាប់​ដល់​គោល

ដៅ។

៥. ស្រ្តី​ទាមទារ​ការ​សន្សឹម​កុំ​បំបោល៖

ជាទូទៅ បុរស​តែង​សម្រេច​គោលដៅ​នៃ​ការ​ដល់​ត្រើយ​ខុស​របស់​ខ្លួន​ម្តង​ ដោយ​ចំណាយ​ពេល​វាយ​លុក​ជា​មធ្យម​៤

-៥​នាទី ខណៈ​ស្រ្តី​ត្រូវ​ការ​ពេលវេលា​ដល់​ទៅ​១០​ឬ​១១ នាទី​ឯ​ណោះ។ ​របាយការណ៍​ពី​គូ​ស្វាមី​ភរិយា​ជាច្រើន​បាន​

ទាញ​ចេញ​ជា​តួលេខ​ថា ខណៈ​ពេល​វេលា​សម្រេច​គោលដៅ​ដល់​ត្រើយ​នោះ​ថា ពេល​ឡើង​សង្វៀន​ម្តងៗ​បុរស​មាន

​អត្រា ៧៥ ភាគរយ​ដល់​ត្រើយ តែ​ស្រ្តី​វិញ​មាន​ត្រឹម​តែ ២៦ ភាគ​រយ​ប៉ុណ្ណោះ។

៦. ស្រ្តី​មាន​អារម្មណ៍​ផ្លូវ​ភេទ​ច្រើន​ជាង​បុរស ខណៈ​ពេល​ប្រើ​ថ្នាំ​ជំនួយ៖

  • ជាទូទៅ​ភាគ​ច្រើន បុរស​មាន​ប្រៀប​តាម​បែប​ធម្មជាតិ​នៃ​អារម្មណ៍​សិច​ពុះ​កញ្រ្ជោល​ខ្លាំង​ជាង ​ស្រ្តី។ ប៉ុន្តែ​នៅ​ពេល​
  • ប្រើ​ថ្នាំ​ជំនួយ​វិញ​ស្រ្តី​បែរ​ជា​មាន​ប្រៀប​ជាង​បុរស​ទៅ ​វិញ។ គេ​សង្កេត​ឃើញ​ថា​បុរស​មិន​ត្រឹម​តែ​ងាយ​ទទួល​បាន​
  • អារម្មណ៍​ត្រេក​ត្រអាល ប៉ុណ្ណោះ​ទេ តែ​ថែម​ពួក​គេ​ក៏​ឆាប់​ទទួល​បាន​អារម្មណ៍​ថម​ថយ​ទៅ​វិញ​ដែរ។ ចំណែក​ស្រ្តី​វិញ​
  • ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ពេល​ប្រើ​ថ្នាំ​ជា​ជំនួយ​ផ្លូវ​ភេទ​នា​ពេល​រួមរ័ក៕

ប្រភពពី៖ បរទេស

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *