អត់រួមភេទផ្តល់​នូវផល​វិបាក​ ៦យ៉ាង!

ភាព​មមាញឹក​នឹងការងារ, រវល់ធ្វើមុខ​ជំនួញ ជាមូលហេតុ​បណ្តាលឲ្យ​ប៉ះពាល់​ដល់ជីវិតផ្លូវភេទ​របស់អ្នក។ ការមិន​បានរួមភេទ​អាចបណ្តាល​ឲ្យ​មានផលវិបាក ៦យ៉ាង​កើតឡើង ចំពោះ​សុខភាព​។

អ្នកនឹង​មានអារម្មណ៏​ធុញថប់ច្រើន

អ្នកស្រាវជ្រាវ​ជនជាតិ ស្កុតឡេន បានរកឃើញថា អ្នកមិនបាន​រួមភេទអាច​ប្រឈមមុខ​នឹងភាពតានតឹង​ច្រើនជាងអ្នក​ដែលរួមភេទ​បាន ១ម្តង​ក្នុង ២សប្តាហ៏។ ពួកគេ​បាននិយាយ​ថា នៅពេល​ដែលយើង​បង្កាត់​ភ្លើងស្នេហ៏ ខួរក្បាល​នឹងបញ្ចេញ​សារធាតុអង់ដូហ្វីន និង​សារធាតុអុកស៊ីតតូស៊ីន​ជួយឲ្យ​មានអារម្មណ៏​ល្អ, កាត់បន្ថយ​ភាពតានតឹង។

បុរសអាច​នឹងកើត​ជំងឺមហារីក​ប្រូស្តាត

តាមការសិក្សាមួយ​បានបង្ហាញថា អត្រាគ្រោះថ្នាក់នៃ​ជំងឺមហារីកប្រូស្តាត​នឹងត្រូវ​កាត់បន្ថយ​បាន ២០% ចំពោះបុរសដែល​បានរួមភេទ​ញឹកញាប់។ ការ​បាញ់ទឹកកាម​បាន​ញឹកញាប់​អាចជួយ​កម្ចាត់​សារធាតុមិនល្អ​ចេញពីក្រពេញ​ប្រូស្តាត។

អ្នកងាយ​នឹងរងារ, គ្រុន​ផ្តាសាយ

អ្នកស្រាវជ្រាវនៅ​សកលវិទ្យាល័យ Wiles-Barre ក្នុងរដ្ឋ Pennsylvania (សហរដ្ឋអាមេរិច) បានរកឃើញ​ថា អ្នកដែល​បានរួមភេទ ១-២ ដងក្នុង ១សប្តាហ៏, រាងកាយ​អាច​ប្រយុទ្ធប្រឆាំង​នឹងវីរុស​បានច្រើន​ជាង ៣០%។ ដូច្នេះ ការមិនបាន​រួមភេទ, ប្រព័ន្ធភាពស៊ាំរបស់អ្នក​នឹងចុះខ្សោយ ធ្វើឲ្យអ្នក​ងាយនឹង​រងារ, ផ្តាសាយ។

កាត់បន្ថយ​អត្រាគ្រោះថ្នាក់នៃ​ជំងឺឆ្លងតាម​បំពង់នោម ជំងឺឆ្លងមេរោគ​តាមបំពង់នោម​កើតឡើងជិត ៨០% ក្នុងរយៈ​ពេល ២៤ម៉ោង បន្ទាប់ពី​រួមភេទរួច។ បាក់តេរីក្នុងទ្វារមាស​នឹងជ្រៀត​ចូលទៅក្នុង​ទ្វារនោម បណ្តាលឲ្យ​ឆ្លងមេរោគ។

ដូច្នេះ ការបញ្ឈប់​ការរួម​ភេទ ធ្វើឲ្យអត្រាគ្រោះថ្នាក់​នៃជំងឺស្ត្រីក៏ត្រូវ​បានកាត់បន្ថយ​ផងដែរ។

អត្រាគ្រោះថ្នាក់​នៃអសមត្ថភាពផ្លូវភេទ​បុរសនឹង​មានការកើនឡើង

យោងតាមការ​ចេញផ្សាយនៅក្នុង​ទស្សនាវដ្តី​ឱសថ​សហរដ្ឋអាមេរិច​បានឲ្យ​ដឹងថា បុរសដែល​មិនបាន​រួមភេទ​ញឹកញាប់​អាចប្រឈមមុខ​នឹងបញ្ហា​អសមត្ថភាពផ្លូវភេទ​ច្រើនជាង​បុរស​ដែលរួមភេទ​បាន ១-២ ដងក្នុង ១សប្តាហ៏។

អ្នកស្រាវជ្រាវ​បាននិយាយថា នេះដោយសារតែ​អាអូនតូច​ជាសាច់ដុំ ដូច្នេះគួរតែ​រួមភេទឲ្យ​បានទៀងទាត់ ទើបអាច​ជួយរក្សាកម្លាំង​របស់វាបាន។

ស្ត្រីអាច​នឹងប្រឈមមុខ​នឹងភាពក្រៀមក្រំ

អ្នកស្រាវជ្រាវ​ជាច្រើន​បាននិយាយ​ថា សមាសធាតុនៅក្នុង​ទឹកកាម​ដូចជា មេឡាតូនីន, សេរ៉ូតូនីន និង​អុកស៊ីតតូស៊ីន អាចជួយពង្រឹង​អារម្មណ៏របស់ស្ត្រី​ឲ្យប្រសើរ​ល្អឡើង។ ការ​បញ្ឈប់​ការរួមភេទ អាចធ្វើឲ្យស្ត្រីជួប​នឹងបញ្ហាក្រៀមក្រំ, ងាយនឹង​ធុញថប់ក្នុងចិត្ត៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *