ធ្លាប់ថើបគូស្នេហ៍ ចំចំណុចពិសេស ទាំង៨ នេះទេ?
ខាងក្រោម គឺជា ទីតាំងថើបទាំង ៨ ដែលគូស្នេហ៍គួរសាកល្បង ជាមួយគ្នា!
១. ដៃ
ការថើបខ្នងដៃរបស់នាង ធ្វើអោយនាងមានអារម្មណ៍ថាដូចជាព្រះនាង នៅក្នុងរឿងព្រេងនិទានអ៊ីចឹង។
២. ថ្ពាល់
ថើបត្រង់ថ្ពាល់ធ្វើអោយនារី មានអារម្មណ៍ថាទទួលបានក្តីស្រលាញ់ ហើយធ្វើអោយនាង យល់ថាអ្នកជាមនុស្សរម្យទមណាស់។
៣. ថ្ងាស
ថើបត្រង់នេះធ្វើនារីមានអារម្មណ៍ថា ទទួលបានភាពកក់ក្តៅ, ការគោរព និងអារម្មណ៍ពិសេស។ ដែលថើបត្រង់នេះហាក់ចង់បញ្ជាក់ថា «អ្នកគឺជារបស់ខ្ញុំតែម្នាក់ ហើយខ្ញុំនឹងមិន ធ្វើអោយអ្នកឈឺចាប់ឡើយ ព្រោះខ្ញុំយកចិត្តទុកដាក់ចំពោះអ្នក»។
៤. ថើបត្រង់កផ្នែកខាងក្រោយ
នេះជាចំណុចស្រើបស្រាល ដែលជាប់ទាក់ទងទៅនឹងសរសៃប្រសាទជាច្រើន ដែលនឹងផ្តល់អារម្មណ៍ស្រណុកស្រួលនៅចិត្ត។
៥. កផ្នែកខាងមុខ
ថើបត្រង់ចំណុចនេះធ្វើអោយ នាងមានអារម្មណ៍ថាជិតស្និទ្ធនឹងអ្នក។ ហើយវាក៏ជាចំនុចស្រើបស្រាលផងដែរ។
៦. ត្រចៀក
ត្រង់នេះក៏ចំណុចរសើប ហើយធ្វើអោយមានអារម្មណ៍ពុះកញ្ច្រោល។
៧. ដើមទ្រូង
វាជាចំណុចស្រើបស្រាលខ្លាំងបំផុត។
៨. ល្វែងក្រោម
ការថើបត្រង់នេះជួយធ្វើអោយ នាងមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង៕