តើនារីៗយើង…មាន​គូព្រេង​ច្រើនជាង​មួយនា​ក់បាន​អត់?

ខណៈដែល​មនុស្ស​ស្រី​ធំធាត់​ឡើង និង​មានការ​ប្រែប្រួល​ខាង​រាងកាយ នឹង​បាន​ជួប​ប្រភេទ​របស់​មនុស្ស​ប្រុស ដែល​ស័ក្តិសម​បំផុត​នៅក្នុង​ការប្រែប្រួលនីមួយៗនោះ ដូច្នេះហើយ​ទើប​គូព្រេង​ពិតប្រាកដ​របស់​អ្នក​ក្នុង​វ័យ 18ឆ្នាំ ជាមួយ​គូព្រេង​ពិតប្រាកដ​ក្នុង​វ័យ 28ឆ្នាំ ខុសប្លែក​ពីគ្នា នេះ​គឺ​មូលហេតុ​ដែលថា ហេតុ​អី​បាន​មនុស្ស​ភាគច្រើន​មិន​ចុះសម្រុង​ជាមួយ​ស្នេហ៍​គ្រា​ដំបូង​របស់​ពួកគេ ដោយសារតែ​ពួកគេ​បាន​ជួប​មនុស្ស​ជាច្រើន​ទៀត​ហ្នឹងឯង។

ការដែល​ជឿថា នារីៗយើង​មាន​គូព្រេង​ពិតប្រាកដ​ត្រឹមតែ​ម្នាក់​គត់​នោះ វា​ពិតជា​រ៉ូ​មែន​ទិ​ក​មែនទែន តែ​ការ​ប្រកាន់ខ្ជាប់​នឹង​ផ្នត់គំនិត​ដែល​គិតថា​មាន​គូព្រេង​ពិតប្រាកដ​ត្រឹមតែ​ម្នាក់​គត់​នោះ អាច​នឹង​ធ្វើឱ្យ​អ្នក​ខកខាន ឬ​ភ្លាត់​ឱកាស​ក្នុងការ​បាន​ជួបនឹង​បុរសល្អៗច្រើន​នាក់​ទៀត។

អ្នក​អាច​ទ្រាំ​រស់នៅ​ជាមួយ​មនុស្ស​ដែល​មិនគួរ​គាប់​ដោយសារតែ​អ្នក​និយាយ​ដាក់​ត្រចៀក​ខ្លួនឯង បញ្ចុះបញ្ចូល​ចិត្ត​ខ្លួនឯង​ឱ្យ​ជឿថា គេ​គឺជា​គូព្រេង​ពិតប្រាកដ​តែ​ម្នាក់​គត់​ប៉ុណ្ណោះ ដែល​វា​ច្រើនតែ​កើតឡើង​យ៉ាង​ងាយ​នៅក្នុង​សម្ព័ន្ធភាព​ដែល​កំពុងតែ​ចាប់ផ្តើម​ពិតប្រាកដ​ច្បាស់លាស់​ពេល​អ្នកធ្លាក់​ក្នុង​អន្លង់​គំនិត​នោះ។

លោក​សាស្ត្រាចារ្យ ម៉ៃ​ឃើ​ល ប្រា​ឌើ​រ៍ អ្នកនិពន្ធ​សៀវភៅ ” Can You Relationship Besaved? “បាន​និយាយថា ការស្វែងរក​គូព្រេង​ពិតប្រាកដ មិនមែន​ត្រឹមតែ​បទពិសោធន៍​ក្នុង​ការរស់នៅ​ជាមួយគ្នា ទៅណា​មក​ណា ធ្វើ​កិច្ចការងារ​ជាមួយគ្នា​ត្រឹម​អំឡុងពេល​ពីរ​បី​ខែ​ដំបូង​នោះទេ តែ​វា​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ត​ភ្ជាប់​សម្ព័ន្ធភាព​ជាមួយ​បុគ្គល​ដែល​អ្នក​អាច​ជឿទុកចិត្ត​បាន​យ៉ាង​ពេញទំហឹង។

នារីៗដែល​ច្រើនតែ​គូសវាស​រូប​បុរស​ដែលជា​គូព្រេង​ពិតប្រាកដ​ទុក​នៅក្នុង​ចិត្ត​ដើម្បីឱ្យ​បានក្លាយ​មកជា​គូជីវិត​នោះ តែ​ពិតប្រាកដ​ណាស់​ថា ភាគច្រើន​គេ​នឹងមិន​បាន​ជួប​បុរស​បែប​នោះទេ ឬ​និយាយ​បែបងាយៗថា ភាគតិច​ខ្លាំងណាស់​ដែល​បាន​ជួប​ដូច​ចិត្ត​ពិតប្រាកដ​នោះ និង​អាច​នឹង​មិនមាន​សម្ព័ន្ធ​ភាព​ដែល​ល្អ​ជាមួយគ្នា​រហូត​ទៅ​ក៏​អាច​ថា​បានដែរ។

សរុបទៅ អ្នកគ្រូ ឆវី ចង់​ប្រាប់ថា គូព្រេង​ពិតប្រាកដ និង​បុរស​ដែល​ល្អ​គួរ​យក​ធ្វើជា​គូគ្រង គឺជា​រឿង​ផ្សេងគ្នា​ព្រោះ​បុរស​ដែល​យើង​គិតថា ជា​គូព្រេង​ពិតប្រាកដ​ដែលមាន​តែ​ម្នាក់​នោះ អាច​នឹង​មិនមែនជា​គូគាប់​រហូត​អស់​មួយជីវិត​ក៏​អាច​ថា​បានដែរ តែ​ផ្ទុយទៅវិញ​បុរស​ដែល​ល្អ​ពិតប្រាកដ​ទៅវិញ​ទេ​ដែល​យើង​គួរតែ​បើក​បេះដូង​ទទួល​យកមក​ធ្វើជា​គូជីវិត។ ចុងបញ្ចប់​នេះ​អ្នកគ្រូ ឆវី​ចង់​ប្រាប់ថា នារីៗយើង​គួរ​ចេះ​ជ្រើសរើស​រកមើល​បុរស​ណា​ដែល​ល្អ និង​ស័ក្តិសម​ជាមួយ​យើង​បំផុត​ទើប​ជា​រឿង​ល្អប្រសើរ​សម្រាប់​ជីវិត​របស់​យើង ឯ​រឿង​គូព្រេង​មានតែ​ម្នាក់ ឬ​ច្រើន​នាក់​នោះ​មិនមែនជា​រឿង​សំខាន់​នោះទេ​សម្រាប់នារីៗសម័យថ្មី​ដូច​ពួកយើង៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *