ចង់បំបាត់កំហឹងក្នុងខ្លួនទេ សូមអនុវត្តវិធី ៥យ៉ាងនេះ

១. ប្រឹងដកដង្ហើមឲ្យវែង ហើយផឹកទឹក​ត្រជាក់

វា​គួរតែ​តែង​ជា វិធី​ដំបូង ដែល​អ្នក​គួរតែ​ធ្វើ អោយបាន​ឆាប់ៗ នៅពេលណា ដែល​អ្នក​ចាប់​មាន អារម្មណ៍​ថា កម្រិត​នៃ​កំហឹង នៅក្នុង​ខ្លួន​អ្នក ចាប់ផ្តើម​មាន​ការ​ស្ទុះ​ឡើង ។ អ្នក​គួរតែ ធ្វើ​ការដកដង្ហើម អោយបាន​វែងៗ ដោយ​ធ្វើការ​ដក​ដង្ហើមចូល តាម​ច្រមុះ និង បញ្ចេញ​វា​មកវិញ តាម​មាត់​របស់​អ្នក​។ វា នឹង​ជួយ​ធ្វើអោយ ខ្លួនប្រាណ​អ្នក​សម្រាក​បាន​ស្រួល និង អ្នក​អាច​មាន​អារម្មណ៍​ថា​ស្ងប់ស្ងាត់​បានល្អ​។​ បន្ទាប់មកសាកយកទឹកត្រជាក់មួយកែវមកផឹក ព្រោះ វិធី​នេះ គឺអាច អោយ​អ្នក​បញ្ចេញ​កំហឹង របស់​អ្នក​បាន​យ៉ាង​ល្អ ។

២. ធ្វើ​ការរាប់​ត្រលប់​ថយក្រោយ​ ឬរាប់របស់របរដែលនៅជុំវិញខ្លួន

នេះ​គឺជា ដំបូន្មាន​មួយ ដែល​មាន​មក​តាំងពី​យូរ​មក​ហើយ​។ នៅ​ពេល​ឆាប់ៗ​ណា ដែល​អ្នក​ចាប់​មាន អារម្មណ៍​ថា កម្រិត​នៃ​កំហឹង​នៅក្នុង​ខ្លួន​អ្នក ចាប់​ស្ទុះ​ឡើង នោះ​អ្នក​គួរ​ចាប់ផ្តើម ធ្វើការ​រាប់​ថយក្រោយ​។ ឬ ក៏​អ្នក​អាច ចាប់ផ្តើម​រាប់ នូវ​ចំនួន និង ប្រភេទ​នៃ​របស់របរ ដែល​មាន​នៅក្នុង​បន្ទប់ ដែល​អ្នក​កំពុង​ស្ថិត នៅ​។ វា​គឺ​អាច ជួយ​ធ្វើអោយ​អារម្មណ៍​អ្នក ចាក​ឆ្ងាយ​ពី​កំហឹង​ដែល នឹង​នាំយក​មក​នូវ​មហន្តរាយ ភ្លាមៗ​ដល់​អ្នក​។​

៣. ​រំលឹក​រាល់ទិដ្ឋភាព​រីករាយ​កាលពីមុន

ពេលខ្លះ វា​ក៏​អាច​នឹង​ធ្វើអោយ​អ្នក ចាកចេញ​ពី​បាន​ពី​ស្ថានភាព ដែល​នឹង​ធ្វើអោយ​អ្នក ខឹង​បាន​។ អ្នក អាច​ធ្វើការ​រំលឹក​ឡើងវិញ នូវ​អ្វីៗ ដែល​អាច​ធ្វើអោយ​អ្នក​សើច នៅក្នុង​បន្ទប់​ការិយាល័យ ឬ នៅក្នុង​ផ្ទះ របស់​អ្នក​។ ព្យាយាម​ធ្វើការ​រំលឹក នូវ​ទិដិ្ឋភាព​រីករាយ​ទាំងនោះ ឡើង​មក​វិញ នៅ​ក្នុង​ខួរក្បាល​អ្នក រហូតដល់ អ្នក​មាន​អារម្មណ៍​ថា កំហឹង​របស់​អ្នក​ត្រូវបាន​រសាយ​។​

៤.​ចេញ​ទៅ​ដើរលេង​ខាងក្រៅផ្ទះ ដូចជាតាមសួនច្បារជាដើម​

ការចេញ​ទៅ​ដើរ នៅ​ខាងក្រៅ​ផ្ទះ ដូចជា​នៅក្នុង​សួនច្បារ ក៏​អាច​ជួយ​អ្នក​បំភ្លេច​នូវ​កំហឹង​នេះ បាន​ផង​ដែរ​។ អ្នក​អាច​ស្តាប់​បទ​ចំរៀង ដែល​អ្នក​ចូលចិត្ត ហើយ​ពាក់​នូវ​ស្បែកជើង​កីឡា រួច​ធ្វើ​ការដើរ ហាត់ប្រាណ​ញាប់ៗ ។​ការដើរ​នៅ ក្នុង​មជ្ឈដ្ឋាន​ធម្មជាតិ​មួយ​ដ៏​ស្រស់បំព្រង គឺ​អាច​ធ្វើអោយ​អារម្មណ៍ របស់​អ្នក​បាន​ស្ងប់ និង មាន​ប្រសិទ្ធិភាព​ក្នុង​ការជួយ​អ្នក អោយធ្វើ​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន ។​

៥. ផ្តល់​អោយ​ខ្លួន​ឯង នូវ​អ្វី​ដែល​អ្នក​ពេញចិត្ត​

អ្នក​អាច​ធ្វើ អោយ​ខ្លួន​អ្នក​រីករាយ​នឹង ភាព​ល្អ​ប្រណិត ទាំងឡាយណា​ដែល​អ្នក​ពេញចិត្ត ដើម្បី​ធ្វើអោយ អារម្មណ៍​អ្នក ចាកចេញ​ពី មនុស្ស ឬ រឿងរ៉ាវ​អ្វី ដែល​ធ្វើអោយ​អ្នក​ខឹង ។ អ្នក​អាច​ទទួល ទាន​នូវ​អាហារ​ដែល អ្នក​ចូលចិត្ត និង ព្យាយាម​ធ្វើ​អារម្មណ៍​អោយ​ស្ងប់​សុខ ។ វា​អាច​នឹង មាន​ប្រសិទ្ធិភាព បានយូរ ក្នុង​ការព្យាបាល នូវ​ការបញ្ចេញ​កំហឹង​របស់​អ្នក​បាន ៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *