ហុងស៊ុយទាំងអស់ នៃទម្រង់ច្រមុះ របស់អ្នកដែលអ្នកត្រូវដឹង!

​មនុស្ស​នៅ​តំបន់​ក្ដៅ ច្រើន​តែមាន​ច្រមុះ​ខ្លីៗ​និង​រន្ធ​ធំៗ មនុស្ស​រស់នៅ​តំបន់​ត្រជាក់ ច្រើន​តែមាន​ច្រមុះ​ស្រួច​និង​វែង អាចមាន​ទំនាក់ទំនង​គ្នា​ជាមួយ​ប្រព័ន្ធ​ដកដង្ហើម ក្នុងការ​ស្រូបយក​ចំនួន​អុកស៊ីសែន​ឲ្យ​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ​។ ម្នាក់ៗ​សុទ្ធតែ​ដឹងថា​នៅក្នុង​ទំហំ​ស្មើគ្នា ចំនួន​អុកស៊ីសែន​ដែលមាន​នៅក្នុង​អាកាសធាតុ​ក្ដៅ​នឹង​តិចជាង​នៅក្នុង​អាកាសធាតុ​ត្រជាក់​។​លុះ​ពេល​អុកស៊ីសែន​មាន​តិច ចាំបាច់​ត្រូវ​ស្រូបយក​ខ្យល់អាកាស​ឲ្យ​បាន​ច្រើន​ហេតុនេះ​ច្រមុះ​ខ្លី​និង​រន្ធ​ធំៗ ជា​កត្តា​មានប្រៀប​ឬ​ងាយ​ស្រួ​ក​ក្នុងការ​ធ្វើការ​ដើម្បី​យក​អុកស៊ីសែន​ចូល​ស្ងួត​ឲ្យ​បាន​ឆាប់រហ័ស ឬក៏​ចំណាយពេល​តិចៗ​។​

​ចំណែក​ច្រមុះ​ស្រួច​និង​វែង ដើម្បី​ឲ្យ​អាកាសធាតុ​ត្រជាក់ រងា មាន​ឳ​កាស​ប្ដូរ​ទៅជា​កម្ដៅ​មុន​ចូលទៅ​ស្ងួត ដោយសារ​មាន​ច្រមុះ​វែង​។ ការអធិប្បាយ​ពិត​ប៉ុណ្ណា កុំ​យកចិត្តទុកដាក់​មក​មើល​លក្ខណៈ​ពាក់ព័ន្ធ​របស់​វា​វិញ​ប្រសើរ​ជាង​។​​សរុប​អត្ថន័យ​របស់​ច្រមុះ​ត្រួសៗ​ដូចតទៅ​

១ ច្រមុះ​មាន​តួនាទី​ដកដង្ហើម ពាកព័ន្ធ​ទៅនឹង​សួត​ផ្ទាល់ ហេតុនេះ​ច្រមុះ​មាន​លក្ខណៈ​បែបណា សួត​ក៏មាន​លក្ខណៈ​បែប​នោះដែរ​។​

២ ច្រមុះ​ជា​តំណាង បង្ហាញ​អត្ថន័យរ​បស់ទីតាំង​ផ្សេងៗ​ដែល​នៅ​ម្ដុំ​ខាងលើ​បង្អស់​ផ្នែក​កណ្ដាល​ក្បាល​(​មើល​ឈ្មោះ​ទីតាំងនៅ​ត្រង់​រូប​ក្បាលមនុស្ស​)​។​

៣ ច្រមុះ​បញ្ជាក់​ពី​ផ្នែក​ថាមពល សកម្មភាព​។​

៤ ច្រមុះ​បង្ហាញ​ពី​សមិទ្ធផល​ការងារ ព្រមទាំង​ឋានៈ​ល្អ​អាក្រក់​។​

​មាត្រដ្ឋាន​របស់​ច្រមុះ​

​ច្រមុះ​ល្អជា​ច្រមុះ​ដែល​មិន​ស្រួច​ពេក មិន​សំប៉ែត​ពេក មិនធំ​ពេក មិនតូច​ពេក​។ តួ​ច្រមុះ​មិន​កោង​មិន​ឆេវ ក្ដោងច្រមុះ​មាន​សាច់​ក្រពុំ (​ចន្លោះ​ពី​ភ្នែក​មួយ​ទៅ​ភ្នែក​មួយ​) ចុង​ច្រមុះ​មិន​ស្រួច​ពេក ពាក់កណ្ដាល​ច្រមុះ​មិន​ហើម រូបរាង​មូល ស្លាប​ច្រមុះ​ក្រាស់ មាន​ទម្រង់​ច្បាស់លាស់ និង​មាន​សមាមាត្រ​ស្អាត​។ រន្ធ​ច្រមុះ​មូល មាន​គន្លាក់ មិន​ពើង​ឬ​ស្រុត ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ និង​មានជីវិត​ជីវ៉ា (​ពេល​មើល​)​។ សំខាន់​ត្រូវ​ស៊ីគ្នា​នឹង​ថ្ពាល់​បានល្អ និង​ប្រហាក់ប្រហែល​នឹង​ផ្នែក​ផ្សេងៗ​ទៀត​លើ​រង្វង់​មុខ​។​

​ច្រមុះ​ដែលមាន​លក្ខណៈ​តាម​ស្ដង់ដារ បង្ហាញ​អត្ថន័យ​ផ្សេងៗ​ដូច​បាន​រៀបរាប់​ខាងដើម ហើយនឹង​ថយចុះ​តាម​លំដាប់​ទៅតាម​លក្ខណៈ​ដែល​ខុស​ស្ដង់ដារ​ខ្លាំង​ឬ​តិច នេះ​ជា​គោល​ក្នុង​ការយកទៅ​វិនិយោគ​។ សូម​សរសេរ​បន្ថែម​ដូចតទៅ​នេះ​៖ ច្រមុះ​ចូល​លក្ខណៈ​ស្ដង់ដារ មានន័យ​ដូចតទៅ​

១ មាន​ថាមពល​ចំពោះ​ការងារ មាន​ភាពរឹងមាំ ពុះពារ​ដើម្បី​រីកចម្រើន​ដោយ​មិន​ដកថយ​។​

២ ប្រកាន់​យុត្តិធម៌​ជាធំ​

៣ ស្រឡាញ់​កិត្តិយស កេរ្ដិ៍ឈ្មោះ​

៤ មានសង្ឃឹម​ទៅលើ​អ្វីដែល​មិនអាច​ទៅរួច​

៥ មាន​កម្លាំងចិត្ត​មុតមាំ​

៦ ចូលចិត្ត​សន្សំ​គួរសម ប្រសិនបើជា​ទីតាំង​ឯទៀតៗ​មិនអាក្រក់​ពេក​ទេ​នឹង​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​យ៉ាង​បវរ​។​

​ច្រមុះ​ស្រួច​ជ្រុល​: (​មុខ​តូច​ច្រមុះ​ធំ​) មាន​ចរិត​រឹងរូស​មានះ​ខ្លាំង ចូលចិត្ត​ធ្វើខ្លួន​ជា​មនុស្ស​មានអំណាច ឬក៏​ប្រើ​អំណាច​លើស​ព្រំដែន ចុងបញ្ចប់​ក្លាយជា​មនុស្ស​ឯកា​។​

​ច្រមុះ​តូច​ជ្រុល​: (​មុខធំ ច្រមុះ​តូច ឬ​មិនតូច​ប៉ុន្មាន​ទេ តែមាន​លក្ខណៈ​ក្រ​ឆេ​ចក្រ​ឆូត​)​មាន​ចរិត​ខ្ជិលច្រអូស ចិត្ត​រារែក គ្មាន​បង្អែក ចូលក្នុង​ប្រភេទ​ជាន់​អាចម៍មាន់​មិន​បែក​។​

​ច្រមុះ​ចែកចេញជា ៣​ប្រភេទ​

​1-ច្រមុះ​មាន​រាងរៅ​ច្បាស់លាស់ រូបរាង​ស្អាត​ចុង​ច្រមុះ​ស្រួច​កោង ចាត់​ចូលក្នុង​ប្រភេទ​ត្រីកោណ ជំនា​ញក​ក្នុង​ការប្រើ​គំនិត​។​

​2-ច្រមុះ​មិនសូវមាន​សាច់ មាន​ប្រហោង​រាង​វែង មើលទៅ​រឹងមាំ ចុង​ច្រមុះ​បញ្ឈរ ចាត់​ចូលក្នុង​ប្រភេទ​ចតុកោណ ជំនាញ​ក្នុងការ​អនុវត្ត​ការងារ​។​

​3-ច្រមុះ​រាង​ខ្លី មាន​សាច់​គួរសម ចុង​ច្រមុះ​កោង​ដូច​មាត់​សេក​តិចតួច​ចាត់​ចូលក្នុង​ប្រភេទ​រង្វង់​មូល ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ផ្នែក​ទំនាក់ទំនង ឬ​គ្រប់គ្រង​ការងារ​។​

​អាច​ញែក​បានជា ៣​ប្រភេទ​បាន​មួយបែប​ទៀត គឺ​បែងចែក​ច្រមុះ​ឲ្យ​ជា ៣​វគ្គ​

វគ្គ​ទី​១ ម្ដុំ​ក្ដោងច្រមុះ បញ្ជាក់​ន័យ​ខាង​បញ្ញា​

​វគ្គ​ទី​២ ម្ដុំ​កណ្ដាល​ច្រមុះ បញ្ជាក់​ន័យ​ខាង​ទង្វើ​

​វគ្គ​តី​៣ ម្ដុំ​ចុង​ច្រមុះ បញ្ជាក់​ន័យ​ខាង​ថាមពល​ជំនួយ​

​ច្រមុះ​លេច​ច្បាស់​ក្នុង​ប្រភេទ​ណា នឹងមាន​សម្ថ​ភាព​ក្នុង​លក្ខណៈ​នោះ ប៉ុន្ដែ​ភាគច្រើន ច្រើនតែ​ផ្សំគ្នា​។ ហេតុនេះ​របៀប​វិភាគ​ត្រូវប្រកាន់យក​លក្ខណៈ​ណា​លេចធ្លោ​ខ្លាំងជាងគេ​យកមក​ធ្វើជា​ប្រធាន រួច​បន្ទាប់មក​ទើប​មើល​លក្ខណៈ​ដែលមាន​ខ្លាំង​មាន​តិច​ទៅតាម​លំដាប់លំដោយ​។ ឧទាហរណ៍ មាន​ផ្នែក​ត្រីកោណ​ខ្លាំង មាន​ផ្នែក​ចតុកោណ​រាង​តិច មាន​ផ្នែក​រង្វង់​មូល​តិច ក្នុង​លក្ខណៈ​នេះ​បង្ហាញថា​មានគំនិត​ល្អ ការអនុវត្ត​មធ្យម ចំណែក​ការងារ​គ្រប់គ្រង​មិន​ជំនាញ​សោះឡើយ​។ បើ​ផ្នែក​ទាំង​៣ មាន​ចំណែក​ស្មើគ្នា បញ្ជាក់ថា​មាន​សមត្ថភាព​ទាំង​៣​មុខ មិន​លេចធ្លោ​ក្នុង​ផ្នែក​ណាមួយ​ជាដើម​(​ការវិភាគ​អវយវៈ​ផ្សេងទៀត​ក៏​ធ្វើ​ដូចគ្នានេះដែរ​)​។​

​អត្ថន័យ​ផ្សេងៗ​

    • ​ចុង​ច្រមុះ​ពើង​: ប្រភេទ​បែបនេះ​ហៅថា ប្រភេទ​ទោរទន់​ចេញ ចូលចិត្ត​ភាព​សុខ​ស្រួល បើក​បង្ហាញ ចង់ដឹង​ចង់ឃើញ ចូលចិត្ត​សួរ សន្សំ​អ្វី​មិន​នៅ​សូម្បីតែ​លុយកាក់ បើ​រន្ធ​ច្រមុះ​ផ្នែក​ខាងក្រោម​អត់​មាន​គន្លាក់ មាន​លុយ​ប៉ុន្មាន​ក៏​ចាយ​អស់​ដែរ​។​
    • ​ចុង​ច្រមុះ​កោង​: ជា​ប្រភេទ​ទោរទន់​ចូល ជីវិត​ពោរពេញ​ទៅដោយ​ទុក្ខ ចូលចិត្ត​គំនិត​លម្អិត​ជ្រុល ចូលចិត្ត​រិះគន់​ខ្លួនឯង ជួប​ឧបសគ្គ​តិចតួច​ក៏​កើយ​ទុក្ខ​ទោម្នេញ​ធំដុំ​។​
    • ​ចុង​ច្រមុះ​ធំ​: ល្មោភ​ខ្លាំង តណ្ហា​ខ្ពស់​។​
    • ​ចុង​ច្រមុះ​កោង​: មាន​ល្បិចកល ចិត្ត​កាច​សាហាវ ចូលចិត្ត​បំផ្លាញ​។​
    • ​ចុង​ច្រមុះ​មាន​ញើស​: ចិត្តខ្មៅ ចិត្ត​ក្ដៅ​។​
    • ​ចុង​ច្រមុះ​ហើម​កណ្ដាល​: ចូលចិត្ត​ធ្វើ​ឬ​ក​និង​រារាំង​។​
  • ​ច្រមុះ​វៀច​ង​: ពូកែ​ក្បត់​។​
  • ​ច្រមុះ​ស្អាត​: គូព្រេង​មាន​រូប​សង្ហា​។​
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *