សម្តីមនុស្សត្រូវនិយាយដូចម្តេច​ខ្លះ ដើម្បីឲ្យគេមើលមកយើងថា ជាមនុស្សថ្លៃថ្នូរ

សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​យើង មិនមែន​ស្ថិតនៅលើ​តែ​កាយវិការ​ចេះ​គោរព​ប្រតិ​ប​តិ្ត​ឱនលំទោន​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ពាក្យ​សម្តី​និយាយ ប្រាស្រ័យ​ទាក់ទង ក៏​បង្ហាញ​ពី​ចរិត​ថ្លៃថ្នូរ​មួយដែរ ។ ដូច្នេះ​យើង​ត្រូវនិយាយដូចម្តេច​ខ្លះ ដើម្បីឲ្យគេមើលមកយើងថា ជាមនុស្សថ្លៃថ្នូរ :

​ ​-​មិន​ត្រូវ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​ច្រើន​ពេក​ទេ ត្រូវ​ទុក​ឱកាស​ឱ្យ​អ្នក​ដទៃ​បាន​និយាយ​ផង​។​

​ ​-​កុំ​និយាយ​កាត់​សម្តី​អ្នកដទៃ ពេល​គេ​កំពុង​មាន​យោបល់ ។​

​ ​-​ត្រូវ​ចេះ​ស្វែងយល់​ពី​ចិត្ត​អ្នក​ដែល​រួម​សន្ទនា​ថា តើ​គេ​ចូល​ចិត្ត​និយាយ​ពីអ្វី​?

​ ​-​ត្រូវ​ចេះ​រៀប​ពាក្យ​និយាយ​ឲ្យបាន​ត្រឹមត្រូវ ងាយ​គេ​ស្តាប់​បាន ។​

​ ​-​ត្រូវ​តាមដាន​គេ​និយាយ​ពីអ្វី ទើប​យើង​និយាយ​ទៅ​ត្រូវ​ចំណុច​សំខាន់ ។​

​ ​-​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​គេ​និយាយ ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយឆ្លង ។​

​ ​-​ត្រូវ​ចេះ​បន្ថែម​ការនិយាយ​កំប្លែង ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​រីករាយ ។​

​ ​-​ត្រូវ​ប្រើ​ពាក្យសម្តី​និយាយ​ឱ្យ​បាន​សមរម្យ​ទៅតាម​ឋានៈ ។​

​ ​-​មិន​ត្រូវ​និយាយ​ច្រើន​ភាសា​ច្របូកច្របល់​ចូល​គ្នា​ឡើយ ព្រោះ​ធ្វើឲ្យ​អ្នកស្តាប់​អាចនឹង​ធុញ​ទ្រាន់ ។​

​ ​-​កុំ​និយាយ​រឿង​ច្រំ​ដែលៗ ដែល​អ្នក​ធ្លាប់បាន​និយាយ​ពី​មុន​មក ។​

​ ​-​គួរ​បន្ថែម​កាយវិការ​ខ្លះ ដើម្បី​ការនិយាយ​របស់​អ្នក​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍ ។​

​ ​-​មិន​ត្រូវ​និយាយ​ដាក់ខ្លួន​ពេក នៅពេលដែល​គេ​កំពុង​សរសើរ ។​

​ ​-​មិន​ត្រូវ​និយាយ​បណ្តើរ​សើច​បណ្តើរ ព្រោះ​អាច​ធ្វើឲ្យ​គេ​ស្តាប់​មិនយ​ល់ ។​

​ ​-​ត្រូវ​ចេះ​មើល​ទឹកមុខ​អ្នក​ស្តាប់ ព្រោះ​អ្នក​អាច​និយាយ​ប៉ះ​ចំ​ចំណុច​ដែល​គេ​មិន​ចូល​ចិត្ត ។​

​ ​-​គួរ​និយាយ​ទុក​ចំណុច​ខ្លះ​ឱ្យ​គេ​ឆ្ងល់ ដើម្បីឱ្យ​គេ​តាមដាន​ស្តាប់​យើង​បន្ត​។​

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *