ឆ្នាំ​ខ្លះ​រាសី​ល្អ ឆ្នាំ​ខ្លះ​រាសី​អន់​ ខែ​ខ្លះ​រាសី​ល្អ ខែ​ខ្លះ​រាសី​អន់ ថ្ងៃ​ខ្លះ​រាសី​ល្អ ថ្ងៃ​ខ្លះ​រាសី​អន់ ដូច្នេះ​ត្រូលើករាសី ៨​យ៉ាងនេះ

មនុស្ស​គ្រប់​រូប​ មិន​ដែល​​មាន​រាសី​ល្អ​គ្រប់​ពេល​វេលាទេ គឺ​ឆ្នាំ​ខ្លះ​រាសី​ល្អ ឆ្នាំ​ខ្លះ​រាសី​អន់​ ខែ​ខ្លះ​រាសី​ល្អ ខែ​ខ្លះ​រាសី​អន់ ថ្ងៃ​ខ្លះ​រាសី​ល្អ ថ្ងៃ​ខ្លះ​រាសី​អន់ ដូច្នេះ​ហើយ​​ពួក​គេ​រមែង​តែ​ង​រក​វិធី​ដើម្បី​លើក​រាសី​របស់​ពួក​គេ​អោយ​ល្អ​ឡើង​វិញ​ គ្រប់​ពេល​ដែល​រាសី​របស់​គេ​ធ្លាក់​ចុះ ។ តើ​ការ​លើក​រាសី​អោយ​ល្អ​ត្រូវ​ធ្វើ​អ្វី​ខ្លះ នៅ​កន្លែង​ណា​ខ្លះ? សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

១ – នៅ​កន្លែង​អ៊ូអរ​

​ប្រសិនបើ​ពេល​កន្លងទៅ​ថ្មីៗ​នេះ​លោក​អ្នកមាន​អារម្មណ៍​ថា​ជោគ​រាសី មិនសូវ​ល្អ ឬ មិនសូវមាន​ផល​ចំណូល​ហូរ​ចូល​នោះ គួរតែ​រក​វិធី​លើករាសី តាមបែប​សាមញ​បំផុត ។ លោកអ្នក​គួរតែ​ទៅ​កន្លែង​ដែលមាន​មនុស្សម្នា ជួបជុំ​គ្នាច្រើន និង មាន​ភាព​អ៊ូអរ ដូចជា​ទីផ្សារ សាកលវិទ្យាល័យ ទី​អារាម ដែលមាន​អុជ​ធូប​ហុយ​ទ្រលោម ឬ កន្លែង​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ជាដើម នោះ​គឺ អាចជួយ​លើករាសី​មិន​ខាន តែ​ដាច់ខាត​មិនត្រូវ​ទៅ​មន្ទីរពេទ្យ​ឡើយ ។​

២ – បី ឬ ព​ទារក​

​ការ​បី ឬ ព​ទារក ក៏​ជា​វិធីសាស្ត្រ​ម្យ៉ាង​សម្រាប់ ជួយ​លើករាសី​ដែរ ។ ក្បួន​ហុងស៊ុយ​ថា កម្លាំងកាយ របស់​ទារក​ក្លៀវក្លា ដូច្នេះ​ប្រសិនបើ​បាន​បី ឬ ព​ទារក គឺ​ពិតជា​អាចជួយ​បង្កើន​ជោគ​ល្អ ជាពិសេស អាចធ្វើឱ្យ​មនោសញ្ចេតនា ការងារ ជោគ​ទ្រព្យ ការរៀនសូត្រ និង សុខភាព ប្រែ​មកជា​ល្អប្រសើរ​ឡើងវិញ ។​

 

៣ – ទាក់ទង​តាម​ខ្សែ​ចក្ខុ​

​នៅតាម​ផ្លូវ ឬ ពេល​កំពុងធ្វើការ​ងារ បើ​ជួប​មនុស្ស​ដែល​លោកអ្នក​គិត ថា​ជាម​នុស្ស​ល្អ អាច​សាកល្បង​ក្រឡេកមើល​គេ ហើយ​ប្រសិនបើ​ឃើញ​គេ​ងាក​មករក​លោកអ្នក​វិញ អាច​ប្រើ​អារម្មណ៍​ទាក់ទង​តាម​ខ្សែ​ចក្ខុ​បន្តទៀត ព្រោះ​ជា​អាថ៌កំបាំង​នៃ​ការបង្កើន​ភាព​ទាក់ទាញ​មួយ​ប្រភេទ ជាពិសេស​មាន អំណោយផល​ល្អ​សម្រាប់​អ្នកតូចតាច​ពេល​ជួប​ចៅហ្វាយនាយ ឬ ថៅកែ ។ សម្រាប់​បុគ្គលិក​អ្នកលក់​ទំនិញ​នៅតាម​ហាង នៅពេល​ជួប​អតិថិជន​ក៏​អាច នាំមក​នូវ​ជោគ​ល្អ​ដែរ ។​

៤ – ស្រែកច្រៀង​ខ្លាំងៗ​

​តាមពិតទៅ​ការស្រែក​ច្រៀង​ខ្លាំងៗ​ក៏​ជា​វិធីសាស្ត្រ​សម្រាប់​លើកតម្កើង រាសី​មួយបែប​ដែរ ។ ស្រែកច្រៀង​ខ្លាំងៗ​អាចជួយ​បង្វឹក​កម្លាំង​ខ្យល់ និង ប្រមូល​កម្លាំងកាយ ហើយ​រឹតតែ​អាចធ្វើ​ឱ្យមាន​ការរំភើប​ចិត្ត និង បណ្តុះ ភាពជឿជាក់​ទៀតផង ។ ចំពោះ​មនុស្ស​ដែលមាន​ជោគ​ល្អ​តែងតែមាន​សំឡេង ខ្ទ័រ​គ្រលួច ។ ដូច្នេះ​នៅពេលដែល​លោកអ្នក មាន​អារម្មណ៍​ស្មុគស្មាញ និង មានជោគ​រាសី មិនសូវ​ល្អ អាច​ចូលទៅ ច្រៀង​តាម​ហាង​ខារ៉ាអូខេ ដោយ​ស្រែកច្រៀង ខ្លាំងៗ អាច​បានទទួល​ជោគ​ល្អ​ជាក់​ជាមិនខាន ។​

 

៥ – បែរមុខ​ទៅរក​ភ្នំ និង ស្រែក​ខ្លាំងៗ​ដើម្បី​បន់ស្រន់​

​ពេល​បែរមុខ​ទៅរក​ភ្នំ និង ស្រែក​ខ្លាំងៗ ដើម្បី​បន់ស្រន់​នោះ​ក៏​ជា អាថ៌កំបាំង​តូច​មួយ​ក្នុង​ការជួយ​លើករាសី​ដែរ ។ នៅពេលដែល​ជោគ រាសី​ធ្លាក់ចុះ​គឺអាច​ធ្វើដំណើរ​ទៅ​ក្បែរ​ភ្នំ​ណាមួយ រួចហើយ​ស្រែក​ខ្លាំងៗ ហើយ​នៅពេល​កំពុងតែ​ស្រែក ត្រូវ​នឹក​ក្នុង​ចិត្ត​ដោយ​បន់ស្រន់​បណ្តើរ​នូវ​អ្វី ដែល​ខ្លួន​ប៉ងប្រាថ្នា ។ ត្រូវអនុវត្ត​បែបនេះ​ឱ្យបាន​ជាច្រើន​ថ្ងៃ​គឺអាច​បាន ទទួល​ជោគ​ល្អ​ដែល​មិនបាន​នឹកស្មាន​ដល់ ។​

៦ – ជើង​ទទេ​ជាន់​លើដី​ផ្ទាល់​

​អ្នកទីក្រុង​មិន​ងាយ​នឹង​ទទួល​កម្លាំង​ធាតុដី​ឡើយ ដូច្នេះ​ត្រូវ​ចុះ​ពី​ផ្ទះ ហើយ​ដោះ​ស្បែកជើង​ឈរ​ផ្ទាល់​លើដី​ដើម្បី​ទទួល​កម្លាំង​ធាតុដី ។ ម្យ៉ាង ទៀត​ប្រសិនបើ​អាច​ឆ្លៀត​បាន​គួរ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ជនបទ និង ស្នាក់នៅ​ឱ្យបាន ២-៣ ថ្ងៃ ហើយ​ដើរ​ជើង​ទទេ​កាត់​វាល​ខ្សាច់ វាលភក់ និង វាលស្មៅ ព្រោះ​អាច​បំបាត់​ក្តីកង្វល់ និង ជួយ​បង្កើន​ជោគ​រាសី ។​

 

៧ – ជជែក​លេង​ជាមួយ​មិត្តភក្តិ​

​បើ​មាន​ពេលទំនេរ​គួរ​ជួបជុំ​មិត្តភក្តិ​ដើម្បី​សំណេះសំណាល និង រំឭក ឡើងវិញ​នូវ​រឿងរ៉ាវ​ពី​អតីតកាល ប៉ុន្តែ​ការជ្រើសរើស​មិត្តភក្តិ​ដើម្បី​ជជែក គ្នា​លេង​នោះ​មាន​ពីរ​យ៉ាង គឺ​បើ​ប៉ះចំ​មិត្តភក្តិ​ចាស់​ដែលមាន​រាសី​ធ្លាក់ចុះ រឹតតែ​ធ្វើឱ្យ​រាសី​លោកអ្នក​ធ្លាក់ចុះ​ដុនដាប​ថែមទៀត តែបើ​បាន​ជួប​ជជែក លេង​ជាមួយ​មិត្តភក្តិ​ចាស់​ដែលមាន​ជោគ​ល្អ ខ្លួន​យើង​ផ្ទាល់​ក៏​ទទួល​ជោគ​ល្អ​ដែរ ។

៨ – ឱប​ដើមឈើ​ធំៗ​

​តាម​ជនជាតិ​ចិន​បុរាណ​សុទ្ធតែ​មានជំនឿថា ដើមឈើ​មាន​ដួងព្រលឹង ទិព្វ ដូច្នេះ​ការ​ឱប​ដើមឈើ​ធំៗ​អាច​ស្រូបយក​កម្លាំង​ធាតុ​ពី​ដួងព្រលឹង​ទិព្វ គឺអាច​ជួយ​លើក​ជោគ​រាសី ។ អ្វីដែល​គួរ​យកចិត្តទុកដាក់​នោះ​គឺ​ការ​ឱប​ដើម ឈើ​ធំៗ ត្រូវ​ឱប​ឱ្យបាន​មុន​ម៉ោង ៣ រសៀល បើ​មិន​ដូច្នោះ​ទេ​គឺ​មិន​ត្រឹមតែ មិន​អាចជួយ​លើករាសី​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ស្រូបយក​កម្លាំង​ធាតុ​អស់ រលីង​ពី​ខ្លួន​ទៀតផង ៕​ ​

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *