ហេតុអ្វីចិញ្ចៀនរៀបការត្រូវពាក់ នៅម្រាមដៃនាង ខាងឆ្វេង ?

ដូចយើងដឹងស្រាប់ហើយថា ចិញ្ចៀនរៀបកាគឺត្រូវពាក់នៅម្រាមដៃនាងខាងឆ្វេង ប៉ុន្តែមានដែលឆ្ងល់ទេថាហេតុអីក៏ចំាបាច់ត្រូវតែពាក់នៅម្រាមដៃមួយនេះ? ចុះម្រាមដៃផ្សេងៗ? មានប្រវត្តិ និងការបកស្រាយជាច្រើនទាក់ទិននឹងទំនៀមទំលាប់មួយនេះ ប៉ុន្តែក្នុងចំណោមនោះជនជាតិចិនបកស្រាយបានក្បោះក្បាយ និងសមហេតុផលជាងគេ។

តើប្រពៃណីនៃការពាក់ចិញ្ចៀនរៀបការនៅម្រាមដៃនាងនេះចាប់ផ្តើមពីណាមក?

ប្រពៃណីនៃការពាក់ចិញ្ចៀនរៀបការនៅម្រាមដៃនាងខាងឆ្វេងអាចជាដានដែលបន្សល់ពីជំនាន់ជនជាតិ អេហ្ស៊ីបបុរាណ ដែលពួកគេមានជំនឿថា សសៃពិសេសមួយដែលគេហៅថា “Vena amoris ឬសសៃនៃស្នេហា” រត់ពីចុងនៃម្រាមដៃនាងខាងឆ្វេងតំរង់ទៅបេះដូង។ ការដែលពាក់ចិញ្ចៀននៅម្រាមដៃនេះគឹជាសញ្ញានៃគូរស្នេហ៏ដែលស្រលាញ់គ្នា និងតែងតែមានទំនាក់ទំនងបេះដូងយ៉ាងជិតដិតតាមរយះ “សសៃនៃស្នេហា” នេះ។ ប៉ុន្តែ យោងលើភស្តុតាងបែបវិទ្យាសាស្រ្តវាមិនមែនជាការពិតទេ។ ទោះយ៉ាងណា មនុស្សនៅតែមានជំនឿបែបនេះ។

ការបកស្រាយពីជនជាតិចិន

ងាកទៅមើលមួយផ្នែកទៀតនៃផែនដីឯណោះវិញ វប្បធម៌ប្រជាជន ចិន ក៏មានទ្រឺស្តីមួយដែលគួរអោយចាប់អារម្មណ៏ដូចគ្នា។ យោងតាមប្រជាជន ចិន មានហេតុផលមួយដែលចិញ្ចៀនរៀបការត្រូវតែពាក់នៅម្រាមដៃនាងខាងឆ្វេង។ ពួកគេគិតថាម្រាមនីមួយៗគឺតំណាងអោយទំនាក់ទំនងផ្សេងៗគ្នា។ ខាងក្រោមនេះជាការបកស្រាយដោយយោងលើជំនឿរបស់ប្រជាជន ចិន។

– ម្រាមមេដៃតំណាងអោយឪពុកម្តាយ

– ម្រាមចង្អុលតំណាងអោយបងប្អូនបង្កើត

– ម្រាមកណ្តាលតំណាងអោយខ្លួនឯង

– ម្រាមដៃនាងតំណាងអោយគូរជីវិត

– ម្រាមកូនដៃតំណាងអោយកូនចៅ៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *