សុំទម្លាយអាថ៌កំបាំងឆ្នាំ ខាល មមី និង រកា ក្នុងខែឧសភា ខាងមុខ បន្តិចមើល!

សុំទម្លាយអាចកំបាំងឆ្នាំ ខាល មមី និង រកា ក្នុងខែឧសភា (ទេវត្តាឆ្នាំថ្មី ឆ្នាំច (សុនខនាំលាភធំ)) ខាងមុខ បន្តិចមើល!

១. មនុស្សកើតឆ្នាំខាល៖

បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំខាល មិនថាប្រុស ឬក៏ស្រីទេ សុទ្ធមានសំណាង ក្រៃលែង ពោលគឺ មានសំណាង៣ យ៉ាងដែលកំពុងសំដៅមករកខ្លួន៖ ទី១ គឺ ទ្រព្យសម្បត្តិ, ទី២ គឺ សុខសម្បត្តិ, និងទី៣ គឺ គូគាប់សម្បត្តិ ឬបុត្រសម្បត្តិ ។ ​ឆ្នាំ​ខាល ជា​អ្នក​មាន​បុណ្យ​វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ផល​​ប្រយោជន៍​ទេ ហេតុនេះ រាល់កិច្ចការងារទាំងឡាយ ក្នុងជីវិតរបស់គេ ត្រូវតែប្រឹងសាងដោយដៃរបស់ខ្លួនទាំងទ្វេរ ទើបអាច សម្រេច បានលទ្ធផលជាទីគាប់ចិត្ត ។ ក្នុងខែ ៥ ខាងមុខនេះ គេនឹងបានទទួលនូវ សម្បត្តិណាមួយ ឬក៏ទាំងអស់ ខាងលើ ជាក់ជាមិនខាន ព្រោះថា ដល់ពេលវេលាស័ក្តសិទ្ធិ ឬក៏និយាយបាន ថា រាសីជីវិតរបស់គេ បើក ហើយ ហេតុដូច្នេះ ទោះធ្វើកិច្ចការងារអ្វី ក៏មិនអាចមាន ភាពរាំងស្ទះ កើតឡើងដែរ ។ បើសិនជាមានមនុស្សតាមប៉ុនប៉ងអាក្រក់ដាក់គេ ឬក៏មានចេតនា បំផ្លាញនូវ កិច្ចការងារដែលគេកំពុងធ្វើ នោះ អ្នកនោះ នឹងវិនាសខ្លួនឯងវិញជាក់ជាមិនខាន!

២. មនុស្សកើតឆ្នាំមមី៖

បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំមមី បើជាមនុស្សស្រី នឹងទទួលលាភបានច្រើនជាងមនុស្សប្រុស ដល់ទៅ ២ភាគ ឯណោះ ពោលគឺ នៅក្នុងដើមខែ ៥ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សស្វាហាប់ ឧស្សហ៍ ប៉ុន្តែរាងឆាប់បាក់ទឹកចិត្តបន្តិច ពេលដែល ប្រឈមនឹងរឿងបរាជ័យម្តងៗ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំច (សុនខនាំលាភធំ) មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងដើមខែ ៥ នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។ ប្រសិនបើប្រុសស្រី ដែលកើតឆ្នាំមមី នេះ មិនទាន់រក បានគូស្រករដែលសមប្រកបទេនោះ ដើមខែ ៥ នេះ គឺជាចំណុចផ្តើមហើយ!

៣. មនុស្សកើតឆ្នាំរកា៖

គ្រប់បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំរកា មិនថាប្រុស ឬក៏ស្រីទេ សុទ្ធតែ នឹងត្រូវទទួលបានលាភជ័យ និង ភោគទ្រព្យ ជាច្រើន នៅដើមខែ ៥ ខាងមុខនេះ ។ គួររំលឹកបន្តិច មនុស្សកើតឆ្នាំរកានេះ មិនសូវជាមានភាពឧស្សាហ៍ប៉ុន្មានទេ តែ អត់ធ្មត់ និង មានភាពហត់នឿយច្រើន ទៅវិញ ព្រោះគេជាមនុស្សលោភ ចង់បាននូវរបស់ជាច្រើនមុខ ច្រើនយ៉ាង មិនថាលុយ មិនថា គូស្នេហ៍ មិនថាក្តីស្រលាញ់ពីអ្នកដទៃ ។ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចជោគជ័យ ឬក៏ ក្លាយជាអ្នកមាន ឬក៏សេដ្ឋី នោះទេ ប៉ុន្តែ ដោយសារតែចិត្តមេត្តា និង ការចង់បានមិនចេះចប់របស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាមរក្សាដួងជីតារបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំច (សុនខនាំលាភធំ) មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ដែលវិសេស និងអាចត្រូវបានលាភសំណាងធំ នៅក្នុងដើមខែ ៥ ខាងមុខនេះ តែបើយូរ អាចឈានដល់ដើម ខែ ៦ ។ ចាប់ពីពេលនេះតទៅ ដើម្បីទទួលបានលាភសំណាងនេះ គេគួរតែប្រតិបត្តិនូវអំពើល្អ ដើម្បីជាកុសល្យ ដើម្បីជាកូនសោរ បើកផ្លូវលាភ ផ្លូវជ័យនេះ មកដល់រូបគេក្នុងពេលឆាប់ៗ ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។

រក្សាសិទ្ធិដោយ: Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *