អ្នកកើត​ចំថ្ងៃទី ១, ២, ៣,​ ៥, ១២, ១៣, ២៣, ២៥, ២៨ សូម​អាន​ការទស្សន៍ទាយ​ខាងក្រោម!

តើអ្នកកើតថ្ងៃទីប៉ុន្មាន ? ប្រសិនបើលោកអ្នកកើតចំថ្ងៃទី ១, ២, ៣,​ ៥, ១២, ១៣, ២៣, ២៥, ២៨ សូមអានការទស្សន៍ទាយខាងក្រោម! ប៉ុន្តែបើលោកអ្នក មិនបានកើតចំថ្ងៃខាងលើ ទេ ក៏អាចស៊ែរ បានដែរ ដើម្បីអោយ មនុស្សដែលអ្នកស្គាល់ ហើយ កើតចំថ្ងៃខាងលើ នេះ បានដឹង ថាវាត្រូវបាន ប៉ុន្មានភាគរយ ឬក៏ត្រូវទាំងអស់ តែម្តង ។


1-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់រាយ

ខ្ទង់រាយមានថ្ងៃទី ១, ២, ៣, និង ៥ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតចំថ្ងៃណាមួយ នេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។

2-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ដប់

ខ្ទង់រាយមានថ្ងៃទី ១២ និង ១៣ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។ មនុស្សកើតចំថ្ងៃទាំងនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។ ជម្ងឺដែលគេជួបជាញឹកញាប់គឺ ផ្នែក ក្បាល និង ទ្រូង ។ ទន្ទឹមនឹងនេះ គេជាមនុស្សមានការចងចាំល្អ ចូលចិត្តសិចស៊ី តែមិនលើស លប់ ពោលសមនឹងភ្នែកអ្នកផងទាំងពួង ។

3-ទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ម្ភៃ

ខ្ទង់រាយមានថ្ងៃទី ២៣, ២៥, និង ២៨ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សកើតចំថ្ងៃទាំងនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។ ទន្ទឹមនឹងនេះផងដែរគេ ជាប្រភេទមនុស្សល្អម្នាក់ដែលស្រឡាញ់មិត្តភក្តិជាខ្លាំង ប៉ុន្តែកម្រនឹងបង្ហាញវាចេញមកក្រៅ។ មនុស្សនេះហ៊ានប្រថុយសព្វគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់គេ ។

រក្សាសិទ្ធដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *