ឆ្នាំខាល ថោះ មមែ និង រកា មានពេលទេ? អានបន្តិចមើល!!

ប្រហែលជាពាក់កណ្តាលខែមេសានេះ ឆ្នាំខាល ថោះ មមែ និង រកា នឹងមានអ្វីត្រូវចូលក្នុងជីវិត របស់អ្នក ទន្ទឹមនឹងនោះ មានអ្នកខ្លះត្រូវបានទទួលពរជ័យពីទេវត្តាឆ្នាំថ្មីអ្វីខ្លះ?

ឆ្នាំខាល៖ ក្នុងថ្ងៃ ១៣ ដល់ ១៥ ខាងមុខនេះ ជោគសំណាងអ្នក ពិតជាល្អ ត្រចះត្រចង់ ខ្លាំងណាស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ គំនិតភ្លឺស្វាង និងស្ងប់ស្ងាត់ល្អ ដែលអាចធ្វើឲ្យអ្នកអាច ដឹកនាំដំណើរការការងាររបស់អ្នក ប្រព្រឹត្តិទៅបានយ៉ាងល្អផងដែរ ជាពិសេសអ្នកនឹងទទួលបានពរសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទេវតាឆ្នាំថ្មីឆ្នាំរកានេះ ពោលគឺ មាសប្រាក់ សំណាង និង សុភមង្គល ក្នុងជីវិត ។

ឆ្នាំថោះ៖ ក្នុងថ្ងៃ ១៣ ខាងមុខនេះ ស្របគ្នាជាមួយនឹងពេលវេលាដែលជោគសំណាងរបស់អ្នកកំពុងតែកើនឡើងជាបន្តបន្ទាប់នោះ វានឹងក្លាយជាថ្ងៃល្អមួយសម្រាប់អ្នកព្រោះលាភ និង ទ្រព្យនឹងធ្វើដំណើរសំដៅមករកអ្នក ព្រមគ្នា ហើយ ហេតុដូចនេះអ្នកគប្បីធ្វើចិត្តឱ្យល្អ កុំឆាប់ខឹង ត្រូវចេះអត់ធ្មត់ឱ្យបានច្រើនដម្បីកុំខាតលាភ ។ ប្រសិនបើមានមនុស្ស មកអុជអាល នាំចិត្តអ្នកឲ្យក្តៅក្រហាយ ចូរអ្នកចាត់ទុកវាជាសុបិន្ត ឬក៏ផ្សែងហើរកាត់មុខចុះ កុំគិតទុក អូសបន្លាយឲ្យវែងឆ្ងាយ ព្រោះអាចនាំស៊យដល់អ្នកទៅវិញ ។

ឆ្នាំមមែ៖ នៅថ្ងៃខ្ទង់ ១៣ ឬ ១៤ ខាងមុខនេះ ដំណើរការផ្លូវជីវិតរបស់អ្នកនឹងប្រព្រឹត្តទៅដោយរលូន ព្រោះសំណាងអាក្រក់ដែលធ្លាប់បានកើតឡើងលើអ្នក នឹងត្រូវរលាយផុតទៅក្នុងថ្ងៃនោះហើយ ដោយសារតែទេវតាទេពទ្រព្យ និងលោកយាយសំណាង កំពុងតែដើរតាមអ្នកហើយ។ មិនតែប៉ុណ្ណោះអ្នកក៏មានមនុស្សផ្ទុយភេទម្នាក់ តាមជួយជ្រោមជ្រែងអ្នកជានិច្ចផងដែរ ។

ឆ្នាំរកា៖ ក្នុងថ្ងៃ ១៣ ខាងមុខនេះ ជាមួយនឹងសុភវិនិច្ឆ័យ សុច្ចរិតភាព និង ភាពថ្លៃថ្នូរ របស់អ្នក វាបានធ្វើឲ្យអ្នក ប្រព្រឹត្តដំណើរជីវិតរបស់អ្នក ទៅមុខ ដោយរលូន និងមិនមានសត្រូវ តាមយាយី រំខាន អ្នក ឡើយ ហើយក្នុងថ្ងៃនេះផងដែរ អ្នកនឹង មានដំណឹងល្អមកពីទីឆ្ងាយផងដែរ អ្នកគួរ តែត្រៀមខ្លួន ឲ្យរួចរាល់ និងញញឹមសា្វគមន៍វាចុះ ។

រក្សាសិទ្ធិដោយ: Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *