ដើម្បីសម្រេចបំណងក្នុងឆ្នាំថ្មីឆ្នាំចនេះ កុំភ្លេចសូត្រធម៌ នមស្សការ មុនពេលបន់ស្រន់សែនថ្វាយទេវត្តា!

នមស្សការ បែបសង្ខេប

  • នមោតាស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស (៣ចប់) (ក្រាបថ្វាយបង្គំម្តង)
  • ឥតិបិសោ ភគវា អរហំ សម្មា សម្ពុទ្ធោ វិជ្ជាចរណ សម្បន្នោ សុគតោ លោ.កវិទូ
  • អនុត្តរោ បុរិសទម្ម សារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ តំ អរហា
  • ទិគុ.ណសំយុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។
  • ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបសិ្សកោ ឱបនយិកោ
  • បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ តំស្វាក្ខាតា ទិគុ.ណសំយុត្តំ ធម្មំ សិរសា នមាមិ តញ្ច
  • ធម្មំ ឥមេហិ សក្ការេហិ អភិ បូជយាមិ។
  • សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ
  • ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សមី ចិបដិបន្នោ ភគវតោ សាវកសង្ឃោ
  • យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិស បុគ្គលា ឯស ភគវតោ សាវកសង្ឃោ
  • អាហុនេយ្យោ បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញកេ្ខត្តំ
  • លោ.កស្សាតិ តំ សុបដិបន្នា ទិគុ.ណសំ យុត្តំ សង្ឃំ សិរសា នមាមិ តញ្ច សង្ឃំ
  • ឥមេហិ សក្ការេហិ អភិបូជយាមិ។
  • ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្ត យំ យំ បញ្ញាភិសន្ទំ វិបុលំ អលត្ថំ
  • តស្សានុភាវេ.ន ហតន្តរាយោ។

ខ្ញុំសូមនមស្សការ លើកហត្ថាឱនសិរសី

បង្គំគុណទាំងបី ខ្ពស់លើលុបត្រៃលោកា

សូមបុណ្យកងកុសល ឱយបានដល់យើងខ្ញុំណា

ពេញពោរស្មើធារា ដូចជលសាធំទួលាយ

សូមឱយកំចាត់បង់ អពមង្គលទាំងឡាយ

ឱយចៀសចេញចាក់ឆ្ងាយ ក្តីអន្តរាយកុំបីមាន

ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន

កងបុញ្ញរាសីមាន សូមបានក្សាន្តកុំមានមោះ

ដោយគុណនមស្សការ ត្រៃរតនាប្រសើរខ្ពស់

សូមអានិសង្ឃនោះ ដាក់ដល់ឋាននិព្វានហោង។

-វន្ទាមិចេតិយំ សព្វំ សព្វ ឋានេសុ បតិដ្ឋិតំ សារីរិកធាតុ មហាពោធិ ពុទ្ធរូបំ
សកលំ សទា។

ខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមមចេតិយ៍

ព្រមទាំងព្រះសារី រិកធាតុនៃព្រះពុទ្ធ

និងមហាពោធិព្រឹក្ស ដែលគួរនឹកដោយលំអុត

លំអោនចិត្តបរិសុទ្ធ លើកកំបង់អញ្ជលី

និងព្រះពុទ្ធរូប តំណាងអង្គព្រះមុនី

ដែលស្ថិតនៅគ្រប់ទី ស្ថាននានានោះទាំងអស់

ដោយតេជៈនៃគុណ ព្រះមានបុណ្យប្រសើរខ្ពស់

ដែលតែងតែរំលោះ រំដោះទុក្ខភ័យអន្តរាយ

សូមឱយខ្ញុំបានសុខ ឃ្លាតចាកផុតផងទាំងឡាយ

សត្រូវទោះជិតឆ្ងាយ សូមឱយក្លាយមកជាមិត្ត

សូមទាន់ព្រះអរី យមេត្រីយថ្លៃវិសិដ្ឋ

សូមបានឃើញធម៌ពិត សមដូចចិត្តប្រាថ្នាហោង។

-យោនសាជនឯណា កបបញ្ញាប្រាសក្តីខ្ជិល

ឧស្សាសាងទានសីល សូត្ររំលឹកព្រះធម៌ថ្លៃ

គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យ

ខំសូត្រសព្វៗថ្ងៃ កើតមង្គលជានិរន្តរ៍

សោនរោរីជននោះ បានរំដោះរោគអាសន្ន

ឧបទ្រព្ឍអនេកលន់ មានប្រការផ្សេងៗផង

នឹងដល់ធម៌ក្សេមក្សាន គឺនិព្វានសុខកន្លង

លែងទុក្ខទាំងបួនកង ដោយពុទ្ធជ័យមង្គលនោះ។

(សូត្រចប់មួយតេ្រ ថ្វាយបង្គំម្តង)

សូមអនុមោទនា!!!

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *