ហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវនឹង ថ្ងៃសៅរ៍ ទី២១ ខែ​មេសា ឆ្នាំ​២០១៨

សូមជូនហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវនឹង ថ្ងៃសៅរ៍ ទី២១ ខែ​មេសា ឆ្នាំ​២០១៨!

១. ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុម​មនុស្ស​ដែល​ថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំ​ពោះ​យើង​គប្បី​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕

២. ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ​ឈាន​ដល់​ខែ​ក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

៣. ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​បើ​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ផល​មិន​ល្អ​នោះ​ក៏​មាន​ចំពោះ​មុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ដំណើរថ​យ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

៤. ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូចនេះ​ជា​ឱកាស​ល្អ​ច្រើន​សម្រាប់​លោក​អ្នក​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផល​ល្អៗ​ចូល​មក​ច្រើនជាង​អាក្រក់​។​ចំពោះ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើទោះបី​កិច្ចការ​មមាញឹក​ក៏ដោយ​តែ​ក៏​មាន​សំណាង​មក​វិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុង​ពេល​នេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូច​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មក​វិញ​ឃើញ​ថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

៥. ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​សម្រេច​ជោគជ័យ​គួរសម​ផង​។​ក្រៅពី​នេះ​ទាំង​បញ្ហា​សុខភាព​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

៦. ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​ការប្រកប​កិច្ច​ការងារ​បើ​លោក​អ្នក​មាន​ការពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​ដែរ​។​ការរស់នៅ​វិញ លោក​អ្នក​មិន​គប្បី​ចាប់​កំហុស ឬ​រិះគន់​អ្នក​ដ​ ​ទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំគួន​ហើយ​ជួបផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕

៧. ឆ្នាំមមី រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហេតុ​នេះ​បើ​ឃើញ​ស្ថានការណ៍​ណាមួយ​មិន​ល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ហើយ​ដាច់ខាត​មិន​ត្រូវ​ធ្វើ​ចេះ​ដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន​ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។​សម្រាប់​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សំបក​ក្រៅ​ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វី​មួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មាន​ការប្រឆាំង​គ្នា​ច្រើន​ទៀតផង​៕

៨. ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​ការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

៩. ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​តែង​សម្រេច​ជោគជ័យ​ផង​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

១០. ​ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូល​មក​បង្ក​បញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិន​ទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នា​គ្រា​ខាង​មុខ​ហើយ​ត្រូវ​មក​ដេក​សោកស្តាយ​ក្រោយ​៕

១១. ​ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅ​ផ្ទះសម្បែង​ឬ​នៅ​ផ្នែក​ខាងក្រៅ​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​ជារឿយៗ​ពុំ​សូវ​ដំណើរការ​បាន​ស្រួល​ទេ​ព្រោះ​តែង​មាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូវ​ល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕

​១២. ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​ឃើញ​ថា​តែង​មាន​ភាពរលូន​ល្អ​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​កិច្ច​ការងារ​វិញ​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ត្រូវ​អសា​បង់​ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *