តើ​ឆ្នាំ​ ខាល ជូត ច និង រោង មានប្រវត្តិ នៃលាភ​សំណាង​របស់​ខ្លួន​យ៉ាង​ដូច​ម្តេច?

ផ្អែកតាមគេហទំព័រ The Spruce បានបង្ហាញឲ្យដឹងអំពី ប្រវត្តិ នៃការកកើត ជាលាភ ជាសំណាង របស់ ដួងជីតារាសី នៃ ឆ្នាំ ខាល ជូត ច និង រោង ក្នុងឆាកជីវិតនេះថា៖

1.ឆ្នាំខាល៖

មានអង្គជាបុត្រានៃអង្គចក្រព័ទ្ធ មានទម្លាប់ជាអភិជន និង​ ជាប្រភេទឆ្នាំ ដែលមានលទ្ធផល ក្នុងការ ដឹងមុន អំពីរឿងដែល នឹងត្រូវកើតឡើង ចំពោះខ្លួន តាមរយៈប្រផ្នូល ហេតុការណ៍ និង សុបិន្ត នានា ។ ក្នុងកាលព្រះរាជបុត្រា យាត្រាចេញពីព្រះរាជវាំង ហើយ នាំយកពលសេនា ជាច្រើន ហែរហម ដើម្បីសំញ៉ែង​ឬទ្ធីតេជះ នេះ ស.បង្ហាញថា ភាពអសកម្ម នៅមួយកន្លែង របស់អ្នកកើតឆ្នាំនេះ គឺមិនសូវ ជាល្អប៉ុន្មាន ទេ គេត្រូវចេញប្រឡូក ក្នុងសង្គមអោយបានច្រើន ហើយគេនឹងជួបមនុស្ស តាមជួយ ផ្តល់ដំបូន្មាន និង ជ្រុមជ្រែងជាច្រើននាក់ ដែលអនុញាតិអោយ ការងារទាំងឡាយ របស់គេ ប្រព្រឹត្តទៅមុខ ដោយរលូន និង ទទួលបាននូវផលសំណាងជាភោគទ្រព្យ យើងច្រើន នាថ្ងៃមុខ ។

2.ឆ្នាំជូត៖

មានអង្គជាសេនាប្រមុខជាន់ខ្ពស់ នៃអង្គអាណាចក្រដ៏ធំ មួយ ដែលមានអំណាច ភោគទ្រព និង កល្យាណមិត្តច្រើន ។ មនុស្សប្រភេទឆ្នាំនេះ មានទំនុកចិត្តខ្ពស់ សម្តីសំដៅគួរឲ្យអ្នកផង គោរព និង អាចធ្វើអោយអ្នក​ដែលមានអំណាច ឋានៈខ្ពង់ខ្ពស់ជាង ស្រលាញ់ និង ស្តាប់ ដំបូលន្មានរបស់ខ្លួន ស្ទើរគ្រប់សព្វ ។ ក្នុងកាលលោកសេនាប្រមុខ ភ្នកនឹក ដឹងមុន ពីជោគវាសនា នៃនគរ គេក៏កែនពលសេនា ជាច្រើនមកការពារព្រះមហាក្សត្រ ដើម្បីអោយ រួចផុតពីការឈ្លានពាន របស់ពួកក្បត់ ហើយក៏បានរួចផុតដូចបំណង នេះ ស.បង្ហាញ អោយឃើញថា លាភសំណាង នាថ្ងៃខាងមុខ របស់អ្នកឆ្នាំនេះ គឺកើតចេញពីក្តីស្មោះត្រង់ ភាពជឿជាក់លើខ្លួនឯង និង បញ្ញាញាណខ្ពស់ ហើយនិង ភាព​មិនត្រូវលោភលន់ ។

3.ឆ្នាំច៖

មានអង្គជាព្រះអង្គចក្របាទ មានមង្គលមហាសិរីជានិច្ច មិនមានល្បិច និង មានគ្រឿងលម្អរជីវិត ច្រើនហូរហៀរ ព្រមទាំងមានសមត្ថភាព ដឹងមុន នូវរឿងជាច្រើន ដែលនឹងកើត ឡើង មកលើខ្លួន ឬក៏ក្រុមគ្រួសារខ្លួន ។ មនុស្សកើតឆ្នាំនេះ គឺចូលចិត្តកុហក តែមិនអោយ​ប៉ះពាល់ អ្នកដទៃ តែងឲ្យតម្លៃមនុស្សក្បែរខ្លួន ខិតខំប្រឹងប្រែងមិនគិតថ្ងៃយប់ ដើម្បីមនុស្សទាំងមូល មានក្តីសុខ ជាជាងលួចយក​សេចក្តីសុខ តែម្នាក់ឯង ។ ក្នុងកាលព្រះអង្គចក្របាទ យល់ព្រះសុបិន្តឃើញ ខ្លួនទ្រង់​បានចុះទៅ ក្នុងមហាសាគរ ហើយ​យក​បាន​គ្រឿង​អង្គ ស.បង្ហាញឲ្យឃើញថា លាភសំណាង និង ភោគទ្រព្យនាថ្ងៃអនាគត របស់អ្នកកើតឆ្នាំនេះ គឺច្រើនជាងឆ្នាំដទៃ ហើយ មានសេចក្តីសុខ សុភមង្គល ក៏ច្រើនជាងអ្នកដទៃ ផងដែរ ។

4.ឆ្នាំរោង៖

មានអង្គជាព្រះអធិរាជ មានទម្លាប់ជាចៅហ្វាយ មានចិត្តជាស្តេច និង មានអាកប្បកិរិយាខឹងសប្បារច្រើន តែឆាប់បាត់ ។ មនុស្សកើតឆ្នាំនេះ មានចិត្តរឹង ចង់ធ្វើអ្វី ត្រូវធ្វើ អោយបាន តែរាងចូលចិត្តកាច់រាង មើលទៅដូចខ្ជិល ដើម្បីបានជាឡេះ ប្រើគេប្រើឯង នៅជុំវិញខ្លួន ជានិច្ច មិនតែប៉ុណ្ណោះ គេក៏ចូលចិត្តដាក់សម្ពាធលើមនុស្សដែលខ្លួន ស្រលាញ់ អោយធ្វើតាមខ្លួនដែរ (ករណីជាមនុស្សស្រី) ។ ក្នុងកាលព្រះអធិរាជ ទ្រង់ខ្ញាល់ខឹង ទាមទារចេញទៅក្រសាល នៅក្រៅព្រះបរមរាជវាំង តែម្នាក់ឯង តែត្រូវព្រះមាតា (ព្រះមហាក្សត្រីយានី) បញ្ជាពលសេនា តាមពីក្រោយ ដើម្បីការពារសុខទុក្ខព្រះអង្គ នេះ ស.បង្ហាញអោយឃើញថា នាថ្ងៃអនាគត ទោះជា មានរឿងអ្វីកើតឡើងក្តី មនុស្សឆ្នាំនេះ តែមានមនុស្សមានអំណាច មានទ្រព្យ តាមជួយផ្គត់ផ្គង់ ជ្រុមជ្រែង ជានិច្ចដោយឥតលក្ខខណ្ឌ ដែលនឹងដឹកនាជីវិត ថ្ងៃមុខរបស់គេ ជួបតែ លាភ សំណាង និង ភោគទ្រព្យជាច្រើន ជាហូរហែរ និង កើនឡើងជាលំដាប់ ៕

ប្រភពពី៖ The Spruce

ប្រែសម្រួល និង Copyrighted ដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *