ជូត ខាល រោង មមី វក និង ច ត្រូវគ្រូទស្សន៍ទាយចិន​ប្រាប់រឿងការងារ លុយកាក់ និង ទិសសំណាងសម្រាប់ខែមិថុនាខាងមុខនេះ

​​តាមអ្នកស្រី Sabrina Laio គ្រូទស្សន៍ទាយចិន បានបង្ហើបប្រាប់អំពីរឿងមួយចំនួន ពាក់ព័ន្ធ រឿង​ការងារ រឿង​លុយ​កាក់ និង ទិស​នាំ​សំណាង​ របស់ឆ្នាំ ជូត ខាល រោង មមី វក និង ច ក្នុងខែមិថុនា ២០១៨ ប៉ុន្តែទោះយ៉ាងណានេះ មិនទាន់លម្អិតនៅឡើយទេ ប៉ុន្តែនៅដើមខែមិថុនា ២០១៨ ខាងមុខនេះ អ្នកស្រី​នឹងបរិយាយប្រាប់អោយក្បោះក្បាយបន្តទៀត! តែទោះយ៉ាងណា នេះក៏ល្អម្យ៉ាងដែរ ដែល​អ្នកអាចដឹងមុនអំពីរឿងការងារ  រឿងលុយកាក់ និង ទិសនាំសំណាង ខ្លះៗដែរ ដូចខាងក្រោម៖

-ឆ្នាំជូត

​បុគ្គល​កើត​ក្នុង​ឆ្នាំជូត​​តែងតែ​សម្លឹងមើល​គោលដៅ​ដែល​ខ្លួន​អាចធ្វើ​ទៅបាន ហើយ​បើកាលណា​បុគ្គល​នេះ​រកឃើញ​គោលដៅ​ដែល​ខ្លួន​ប្រា​ថា្ន​ហើយ​នោះ បុគ្គល​នេះ​នឹង​ប្រឹងប្រែង​មិន​ស្គាល់​យប់​ថ្ងៃ​ដើម្បី​សម្រេចបាន​គោលដៅ​នោះ​។ ការងារ​អាជីព​ដែល​ស័ក្តិសម​បំផុត​សម្រាប់​បុគ្គល​កើត​ក្នុង​ឆ្នាំ​ជូត​នេះ ​គឺ​ភ្នាក់ងារទេសចរណ៍​, ជាង​ថតរូប​, អ្នកស្រាវជ្រាវ​, សិល្បករ​, អ្នក​គួ​ក​ជេ​ដីធ្លី​, អ្នកការទូត និង​អ្នកជំនួញ​នាំ​ទំនិញ​ចេញចូល ។​ល​។ និយាយ​ពី​រឿង​លុយកាក់ មនុស្ស​នេះ​រកបាន​ក៏​ស្រួល និង​ចាយ​វិញ​ក៏​ស្រួល​ផងដែរ ។​

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​ជូត​នេះ គឺ ទិសបូព៌ ។

-ឆ្នាំ​ខាល

​បុគ្គល​កើត​ក្នុង​ឆ្នាំ​ខាល​​ពេញចិត្ត​ធ្វើ​ការងារ​របស់ខ្លួន​យ៉ាង​រីករាយ ដរាបណា​ការងារ​នោះ​មាន​លក្ខណៈ​ផ្តល់​សេរីភាព​ក្នុងការ​បញ្ចេញ​សមត្ថភាព ។ ពួក​មនុស្ស​កើត​ក្នុង​​ឆ្នាំ​ខាល​​នេះ​មាន​សមត្ថភាព​ខ្ពស់​ណាស់​ក្នុង​ការងារ និង អាចមាន​គំនិត​គិត​ហួស​ឆ្ងាយ​ពី​ដែន​សមត្ថភាព​របស់​អ្នកដទៃ​ទៅទៀត ។ ប្រភេទ​ការងារ​ដែលមាន​លក្ខណៈ​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​បុគ្គល​កើត​ក្នុង​​ឆ្នាំ​ខាល​នេះ ។ ពាក្យ​ថា “​ខ្ញុំ​ចេះ​” គឺជា​ពាក្យ​គន្លឹះ​មួយ​សម្រាប់​បរិយាយ​អំពី​សមត្ថភាព​ការងារ​របស់​បុគ្គល​នេះ ។ សមត្ថភាព និង ឆន្ទៈ​បូក​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​បុគ្គល​នេះ​អាច​សម្រេចបាន​កិច្ច​គ្រប់បែបយ៉ាង​មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណា​នោះឡើយ ។ ចំណុច​ពិសេស​មួយទៀត​គឺថា បុគ្គល​កើត​ក្នុង​ឆ្នាំ​ខាល​នេះ​ ​មាន​ចរិត​ចង់​ធ្វើការ​អភិវឌ្ឍ​អ្វីមួយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​បានយូរ​អង្វែង ។

​​និយាយ​រឿង​លុយកាក់ បុគ្គល​មាន​កំណើត​ឆ្នាំ​ខាល​នេះ គឺជា​មនុស្ស​ហ៊ឺហា និង ចូលចិត្ត​ចំណាយ​លើ​គ្រឿងអលង្ការ និង​គ្រឿង​តុបតែង​ឆើតឆាយ​។ ហើយ​នៅពេលដែល​បុគ្គល​នេះ​ដើរ​ផ្សារ​ម្តងៗ អ្វីដែល​បុគ្គល​នេះ​សម្លឹងមើល​មុនគេ​គឺ​សម្លៀកបំពាក់​ល្អៗ និង​មានតម្លៃ​ថ្លៃ ហើយ​មាន​ម៉ូត​ទាន់សម័យ ព្រោះ​បុគ្គល​នេះ​មិន​ខ្លាច​រឿង​បង្ហាញ​សោភ័ណ​ខាងក្រៅ​ឲ្យ​គេ​បានឃើញ​នោះឡើយ ។​

​​ការងារ​ដែល​ស័ក្តិសម​នឹង​បុគ្គល​នេះ​គឺ​ប្រភេទ​ការងារ​សម្តែង​, និពន្ធ ,​បង្រៀន​, ថតរូប និង​បើក​យន្តហោះ​។ បរិយាកាស​ការងា​រដែ​ល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ​គឺ​បរិយាកាស​ដែល​ផ្តល់នូវ​សេរីភាព​ក្នុងការ​ដោះស្រាយ​កិច្ចការ​ដោយ​ពុំមាន​សម្ពាធ​តឹងរ៉ឹង​។ បុគ្គល​កើត​ក្នុង​ឆ្នាំ​ខាល​នេះ ជាម​នុស្ស​ប្លែក​ខុសពី​អ្នកដទៃ នៅពេលដែល​បុគ្គល​នេះ​ត្រូវបាន​ផ្តល់ឱកាស​បញ្ចេញ​សមត្ថភាព បុគ្គល​នេះ​តែងតែ​បញ្ចេញ​នូវ​ទេពកោសល្យ​ពិតប្រាកដ​ឲ្យ​គេឯង​បានដឹង ហើយ​ពួកគេ​អនុវត្តន៍​ការងារ​របស់​ពួកគេ​បាន​យ៉ាង​ល្អ​មិនគួរ​ឲ្យ​ជឿ​នោះឡើយ​៕

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​ខាលនេះ គឺ ទិសទក្សិណ ។

-ឆ្នាំ​រោង

​ដោយ​កើតមក​មាន​ចរិត​ជា​អ្នកដឹកនាំ បុគ្គល​កើត​ក្នុង​​ឆ្នាំ​រោង​​តែងមាន​អនាគត​ត្រចះ​ត្រង់​ជាង​បុគ្គល​ណាៗ​ទាំងអស់ ជាពិសេស​នៅ​កន្លែង​ការងារ។ បុគ្គល​នេះ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត មហិច្ឆតា និង ភាព​ប៉ិនប្រសប់​បំផុត។ សមត្ថភាព​ក្នុងការ​មើលឃើញ​ពី​ទស្សនវិស័យ​ក្នុងពេល​អនាគត​ដែល​អ្នកដទៃ​មើលមិនឃើញ បានធ្វើ​ឲ្យ​បុគ្គល​នេះ​បោះជំហាន​ទៅមុខ​មុនគេ​រហូត​នៅក្នុង​កន្លែង​ការងារ។ បុគ្គល​នេះ​មិនសូវ​ជា​ចូលចិត្ត​ធ្វើការ​ក្រោមបង្គាប់ ឬ​ធ្វើ​អ្វីមួយ​តាម​គំនិត​អ្នកដទៃ​នោះទេ ជាពិសេស​បុគ្គល​នេះ​តែងតែ​ធ្វើ​អ្វី​តាម​មនសិការ​របស់ខ្លួន​ជានិច្ច។ ការងារ​ដែល​ស័ក្តិសម​នឹង​បុគ្គល​នេះ​មានដូចជា ភ្នាក់ងារ​អចលនទ្រព្យ​, ភ្នាក់ងារ​លក់​, អ្នកគ្រប់គ្រង​, អ្នករៀបចំ​ផែនការ​, និង ម្ចាស់​ក្រុមហ៊ុន។​

​និយាយ​រឿង​លុយកាក់​វិញ បុគ្គល​កើត​ក្នុង​​ឆ្នាំ​រោង​នេះ​ មិនដែល​ខ្វល់​រឿង​រកលុយ​កាក់​នោះឡើយ ព្រោះ​គេ​អាចមាន​សមត្ថភាព​រក​លុយ​បាន​ប៉ុន្មាន គឺ​បាន​ប៉ុណ្ណឹង។ ប៉ុន្តែ​បើ​និយាយ​រឿង​ចាយលុយ​វិញ បុគ្គល​នេះ​គឺជា​មនុស្ស​ចាយលុយ​ធំ​ណាស់ ពោល​គឺជា​មនុស្ស​ដៃ​ទូលាយ។ និយាយ​ម្យ៉ាងទៀត បុគ្គល​នេះ​រកបាន​ក៏​ច្រើន ចាយ​វិញ​ក៏​ច្រើន​ដែរ៕

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​រោងនេះ គឺ ទិសឧត្តរ ។

-​ឆ្នាំ​មមី

បុគ្គល​កើត​ក្នុង​​ឆ្នាំ​មមី​ ​ចូលចិត្ត​តែ​ប្រភេទ​ការងារ​ណា​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ប៉ុណ្ណោះ និង​មិន​ចូលចិត្ត​ទាល់តែសោះ​ចំពោះ​ការងារ​ណា​ដែលមាន​លក្ខណៈ​គួរ​ឲ្យ​ធុញទ្រាន់​។ មុខ​អាជីព​ដែល​ស័ក្តិសម​នឹង​បុគ្គល​កើត​ក្នុង​​ឆ្នាំ​មមី​នេះ​ ​មានដូចជា គ្រូបង្រៀន​, អ្នករាយការណ៍​ព័ត៌មាន​, អ្នកនិពន្ធ ឬ​មេធាវី​។ ក្រៅពីនេះ​បុគ្គល​កើត​ក្នុង​​ឆ្នាំ​មមី​នេះ ​ក៏​ជា​មនុស្ស​ពូកែ​ខាង​ដោះស្រាយ​បញ្ហា​ផងដែរ​ក្នុង​រឿង​ការងារ ។ និយាយ​ពី​រឿង​លុយកាក់ បុគ្គល​កើត​ក្នុង​​ឆ្នាំ​មមី​នេះ ជា​មនុស្ស​ពូកែ​រកលុយ​ខ្លាំងណាស់ ប៉ុន្តែ​បើ​ចាយ​វិញ​គេ​មិនដែល​ចំណាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​នោះឡើយ គឺ​ចេះ​គិតគូរ​ល្អិតល្អន់​ខ្លាំងណាស់ និង​មិនមែនជា​មនុស្ស​ម៉ៅ​ស្វិត​នោះឡើយ ៕

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​មមី​នេះ គឺ ទិសបូព៌ ។

-​ឆ្នាំ​វក

​បុគ្គល​កើត​ក្នុង​​ឆ្នាំ​វក​​មិន​ចូលចិត្ត​ធ្វើការ​ក្រោម​ឱវាទ​អ្នកដទៃ​នោះឡើយ ហើយ​គេ​តែង​អនុវត្តន៍​ច្រើនជាង​និយាយ​តែ​មាត់ ។ បុគ្គល​នេះ​កើតមក​គឺជា​មនុស្ស​មមាញឹក​មិន​ឈប់ឈរ​នោះឡើយ ពោលគឺ​ធ្វើ​គ្រប់​អ្វីៗ​ទាំងអស់​ឲ្យ​បានល្អ​ប្រសើរ​ដាច់​គេ ។ ពួកគេ​គឺជា​មនុ​ស្សមាន​មហិច្ឆតា មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង មាន​សុទិដ្ឋិនិយម​។ ទោះជា​យ៉ាងណា មុខរបរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​បុគ្គល​កើត​ក្នុង​សីហរាសី​មានដូចជា ការងារ​សម្តែង​, គ្រប់គ្រង​, បង្រៀន និង​នយោបាយ ជាពិសេស​គឺ​ការងារ​ដឹកនាំ​។​

​​បុគ្គល​កើត​ក្នុង​​ឆ្នាំ​វក​នេះ ​គឺជា​មនុស្ស​ចិត្ត​ទូលាយ​បំផុត​រឿង​លុយកាក់​។ លើសពីនេះទៅទៀត ប្រសិនបើ​បុគ្គល​នេះ​សល់​លុយ​ដែល​ខ្លួន​គិតថា​ចាយ​មិន​អស់ បុគ្គល​កើត​ក្នុង​​ឆ្នាំ​វក​ នេះ មិនដែល​យកទៅ​ចាយ​ផ្តេសផ្តាស​នោះឡើយ តែ​យកលុយ​នោះ​ទៅ​ជួយ​មិត្តភក្តិ​ដែល​ខ្សត់ខ្សោយ​ទៅវិញ​។

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​វក​នេះ គឺ ទិសបស្ចិម ។

-​ឆ្នាំ​ច

​បុគ្គល​កើត​ក្នុង​​ឆ្នាំ​ច​​អាច​ក្លាយជា​មេដឹកនាំ​ដ៏​ល្អឥតខ្ចោះ និង​ស័ក្តិសម​នឹង​ទទួល​ឋានៈ​នេះ​បំផុត​ដោយសារតែ​បុគ្គល​នេះ​ជា​មនុស្ស​ពូកែ​ប្រឹងប្រែង​តស៊ូ​ក្នុង​ការងារ​។ បុគ្គល​នេះ​ចូលចិត្ត​ធ្វើការ​ជាមួយ​មនុស្ស និង​ប្រឡូក​ក្នុងសង្គម​។ ក្រៅពីនេះ ការងារ​ដែល​ស័ក្តិសម​នឹង​បុគ្គល​កើត​ក្នុង​​ឆ្នាំ​ច​​មានដូចជាៈ មន្ត្រីប៉ូលិស​, មេធាវី ឬ​ចៅក្រម​, អ្នកការទូត​, មន្ត្រី​ស៊ីវិល​, អ្នកនិពន្ធ​ចម្រៀង ឬ​ភាពយន្ត និង​អ្នក​រចនា​ម៉ូត ។

​ចំពោះ​រឿង​លុយកាក់​វិញ បុគ្គល​កើត​ក្នុង​​ឆ្នាំ​ច​នេះ ​គឺជា​មនុស្ស​ដែល​ពូកែ​បំផុត​រឿង​ថ្លឹងថ្លែង​ពី​ចំណូល និង​ចំណាយ​។ លុយ​ដែល​បុគ្គល​នេះ​រកបាន​តែង​ចំណាយ​ទៅវិញ​ចំ​ទិសដៅ មិនមែន​ចេះតែ​ចំណាយ​ខ្ជះខ្ជាយ​ផ្តេសផ្តាស​នោះឡើយ ៕

ទិសដែល​នឹង​នាំ​សំណាង​ដល់​​បុគ្គល​ដែល​កើត​ឆ្នាំ​ច​នេះ គឺ ទិសឧត្តរ ។

ប្រភពពី៖ Facebook Sabrina Laio

រក្សាសិទ្ធិដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *