គម្លាតម្រាមដៃ អាច​បកស្រាយ​ពីចរិក​របស់​មនុ

មនុស្សម្នាក់ៗ​តែងតែជឿ​លើវិធី​ផ្សេងៗ​គ្នាក្នុង​ការ​ទស្សទាយ៍ អ្នក​ខ្លះ​ជឿ​លើ​ការមើល​សន្លឹកបៀ ហើយ​អ្នក​ខ្លះទៀត​ជឿលើ​​​ក្បូន​​ហោរាសាស្ត្រ​តាម​រយៈ​ឆ្នាំកំណើត។ ប៉ុន្តែ​ពេលនេះ គេ​បាន​រក​ឃើញ​ថា គម្លាត​រវាង​ម្រាមដៃ​ក៏អាច​បក​ស្រាយ​ពីចរិក​លក្ខណៈ​របស់​អ្នក​បានដែរ៖

គម្លាតធំ
អ្នក​ដែលមាន​ម្រាម​ដៃបែប​នេះ​ គឺមាន​ចិត្ត​ទូលាយ​ដូច​ជា​គម្លាត​ម្រាម​ដៃ ហើយ​ជាមនុស្ស​ស្មោះត្រង់​ថែម​ទៀត។ អ្នកជា​មនុស្ស​ដែល​តែងតែ​គិតគូ​ដល់ខ្លួនឯង​គ្រប់​ពេល​វេលា ហើយ​ការ​​ខ្ជះខ្ជាយ​កម្លាំង​ដើម្បី​ក្តីសុខ​អ្នក​ដទៃ​មិន​មែន​ជា​ចរិក​របស់អ្នក​ឡើយ។ ជា​ពិសេស​អ្នកជា​មនុស្ស​មិនចេះ​លាក់​អារម្មណ៍​ពិតរបស់​ខ្លួនឯង ចូលចិត្ត​ធ្វើឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​សប្បាយ​រីករាយ។

គម្លាតតូច
មនុស្សទាំង​នេះត្រូវ​បាន​គេឱ្យ​ឈ្មោះថា ជាមនុស្ស​ចាប់​អារម្មណ៍​លើអ្វីៗ​ចម្រុះ។ ពួកគេ​ដឹងពី​វិធីរាក់​ទាក់​មនុស្ស ព្រោះ​នេះជា​ចរិក​លក្ខណៈទូទៅ​របស់​ពួកគេ។ តែទោះបីជា​យ៉ាងណា ពួកគេ​ក៏ចេះមើល​ថែខ្លួន​ឯងដែរ។ ពួកគេអាច​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​នឹង​មនុស្ស​នៅជុំវិញខ្លួន។ ពួកគេ​ដឹងពីវិធី​ដើម្បី​កំសាន្ត​ចិត្ត និង​បាន​សម្រាក។

ភាព​សមតុល្យ​គ្រប់​ពេល​ជាអ្វី​ដែល​សក្តិសម​បំផុត​សម្រាប់​ពួកគេ ហើយ​អ្វីដែល​ជានិមិត្ត​សញ្ញា​ដ៏អស្ចារ្យ​មួយ​ទៀត​របស់អ្នក​នោះគឺ អ្នកជា​មនុស្ស​ចូលចិត្ត​លេង​សើច​កំប្លែងច្រើន។ អ្នក​ចូល​ចិត្ត​និយាយ​រឿង​កំប្លែង។ មនុស្ស​ម្នាក់​រីករាយ​នឹងស្តាប់​រាល់ការ​និយាយ​របស់អ្នក៕

Facebook Comments

You may also like...