តោះរៀនក្បួនមើលពីជោគវាសនា នៃគូស្រករទាំងអស់គ្នា

តោះរៀនក្បួនមើលពីជោគវាសនា នៃគូស្រករទាំងអស់គ្នា!

ចាប់ផ្តើមទី១៖

ចូលមើលពីពង្សធាតុ ទាំង១២ និងសត្វតំណាងឆ្នាំ គឺ ឆ្នាំ ពង្ស ធាតុ សត្វ៖

១. ឆ្នាំជូត ពង្ស​​​ទេរតាប្រុស ធាតុទឹក ​ សត្វកណ្ដុរ

២. ឆ្លូវ មនុស្សប្រុស ដី គោ

៣ .ខាល យក្សប្រុស ឈើ ខ្លា

៤. ថោះ មនុស្សស្រី ឈើ ទន្សាយ

៥. រោង ទេវតាប្រុស មា​ស នាគ

៦. ម្សាញ់​ មនុស្សប្រុស​​ ភ្លើង ពស់

៧. មមី ទេវតាស្រី ភ្លើង សេះ

៨. មមែ ទេវតាស្រី មាស ពពែ

៩. វក ​ យក្សប្រុស ដែក ស្វា

១០. រកា យក្សប្រុស ដែក មាន់

១១. ច យក្សស្រី ដី ឆ្កែ

១២. កុរ មនុស្សស្រី ទឹក ជ្រូក

ចាប់ផ្តើមទី២៖

ចូរសមពង្ស ឆ្នាំកំណើតចូលគ្នា៖

* ទេវតាប្រុស នឹងទេវតាស្រី នៅជាមួយគ្នាល្អណាស់នឹងមានបុត្រជាទីស្រឡាញ់ ។

* ទេវតាប្រុស នឹងមនុស្សស្រី នៅជាមួយគ្នាជាមធ្យម នឹងមានបុត្រម្នាក់ ច្រើនកើតវិវាទទាស់ទែងគ្នា ព្រាត់ប្រាស់ទៅ ហើយទើបជួបជុំគ្នាវិញដូចកាលព្រះរាមនឹងនាងសេតា ។

* មនុស្សប្រុស នឹងទេវតាស្រី នៅជាមួយគ្នាល្អ នឹងមានកូនចៅ ដំបូងស្រឡាញ់គ្នា ក្រោយមកត្រូវ ព្រាត់ប្រាស់ ទីបំផុតទើបជួបគ្នាវិញ ដូចព្រះសុធន នឹងនាងកែវមនោរា ។

* ទេវតាប្រុស នឹងយក្ខិនី នៅរួមគ្នាជាមធ្យម នឹងមានបុត្រធីតា តែច្រើនទាស់ទែងខ្វែងគំនិត ប្រឆាំង រឹទ្ធិតែរៀងខ្លួន ។

* មនុស្សប្រុស នឹងមនុស្សស្រី នៅរួមគ្នាប្រសើរណាស់ ជាមហាបរមសុខ អាយុយឺនយូរ មានបុត្រធីតា កើតលាភផលច្រើន ។

* មនុស្សប្រុស នឹងយក្ខិនី នៅរួមគ្នាជាទីស្រឡាញ់ ពីដើមដៃដល់ចុងដៃ ត្រូវព្រាត់ប្រាស់ ដូចព្រះរថ នឹងនាងមេរី ។

* យក្ស នឹងមនុស្សប្រុស នៅរួមគ្នាមិនល្អ ដំបូងស្រឡាញ់គ្នាមានបុត្រ ក្រោយត្រូវព្រាត់ ដូចកាល កុ័ម្ពណ្ឌ នឹងនាងកេសរសុមន្ទា ។

* យក្ស នឹងយក្ខិនី នៅរួមគ្នាល្អ មានបុត្រធីតាច្រើន តែកើតទាស់ទែងខ្វែងគំនិតវិវាតគ្នាញយៗ ។

ចាប់ផ្តើមទី៣៖

ចូរសមពង្ស ឆ្នាំទាំង១២ តាមរយៈធាតុ ប្រសិនបើខាងលើមិនសមប្រកប តែបើខាងលើសមប្រកបហើយ មិនចាំបាច់ប្រើចំណុច ៣ នេះទេ!

* សិទ្ធិការ្យ បើចង់ដឹងសមពង្សធាតុ បុរសស្ត្រីទាំងពីរផ្នែកតើត្រូវគ្នា ឬ ខុសគ្នានោះ អោយមើលតាមធាតុកំណើតដូចតទៅនេះ : បើប្រុសធាតុទឹក ស្រីធាតុដែក នៅរួមគ្នា នឹងបានសុខកាយសប្បាយចិត្តត្រជាក់ត្រជុំ ។

* ប្រុសធាតុទឹក ស្រី ធាតុដី នៅជាមួយគ្នា នឹងមានសេចក្ដីស្រឡាញ់ទៅវិញទៅមកច្រើន ។

* ប្រុសធាតុទឹក ស្រីធាតុឈើ ល្អណាស់ នឹងបានបរិបូណ៌ដោយទ្រព្យសម្បត្តិច្រើន ។

* ប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អដែរ ប៉ុន្តែច្រើនបៀតបៀនគ្នា ។

* ប្រុសធាតុទឹក ស្រីធាតុដី ល្អណាស់នឹងមាន យសស័ក្តិ ។

* ប្រុសធាតុដី ស្រីក៏ធាតុដី ប្រពៃណាស់នឹងមានបុត្រធីតា នៅរួមគ្នា អាយុយឺនយូរ ។

* ប្រុសធាតុដី ស្រីធាតុទឹក នៅរួមគ្នាមួយឆ្នាំ ទើបបានល្អ មានគេជួយឧបត្ថម្ភ ។

* ប្រុសធាតុដី ស្រីធាតុឈើ នៅជាមួយគ្នាមិនសូវល្អឡើយ ។

* ប្រុសធាតុដី ស្រីធាតុភ្លើង បានល្អចុងដៃ មានទ្រព្យច្រើន ។

* ប្រុសធាតុដី ស្រីធាតុដែក នៅជាមួយគ្នា នឹង មានកូន៧ នាក់ ។

* ប្រុសធាតុឈើ ស្រីធាតុឈើ មិនល្អទេ នៅរួមគ្នាគ្មានផលប្រយោជន៏អ្វីឡើយ ។

* ប្រុសធាតុឈើ ស្រីធាតុទឹក ល្អណាស់នៅរួមគ្នាបានសុខសាន្តមានភោគច្រើន ប៉ុន្តែចិញ្ចឹមកូនលំបាក ។

* ប្រុសធាតុឈើ ស្រីធាតុដី ស្រលាញ់គ្នាណាស់ប៉ុន្តែត្រូវព្រាត់ប្រាស់គ្នា ។

* ប្រុសធាតុឈើ ស្រីធាតុភ្លើង ល្អមានកូនប្រុសមុន តែច្រើនកំព្រា ។

* ប្រុសធាតុឈើ ស្រីធាតុដែក មិនល្អ នៅរួមគ្នាមិនបានយូរ ។

* ប្រុសធាតុភ្លើង ស្រីធាតុភ្លើង អភ័ព្វ ច្រើនតែព្រួយ ។

* ប្រុសធាតុភ្លើង ស្រីធាតុទឹក ដំបូងមិនសូវល្អ ដល់ក្រោយទើបល្អ អាយុយឺនយូរ ច្រើនឈ្លោះគ្នាដោយពាក្យសម្តី ។

* ប្រុសធាតុភ្លើង ស្រីធាតុដី នៅរួមគ្នា ៧ ឆ្នាំ ព្រាត់ ។

* ប្រុសធាតុភ្លើង ស្រីធាតុឈើ មិនល្អច្រើនទាស់វិវាទគ្នា ។

* ប្រុសធាតុភ្លើង ស្រីធាតុដែក មិនល្អ ស្វែងរកទ្រព្យមិនសូវបាន

* ប្រុសធាតុដែក ស្រធាតុដែក ល្អណាស់ នៅរួមគ្នានឹងបានត្រជាក់ត្រជុំ ។

* ប្រុសធាតុដែក ស្រីធាតុទឹក ល្អណាស់ នៅរួមគ្នានឹងបានត្រជាក់ត្រជុំ សុខកាយសប្បាយចិត្ត ។

* ប្រុសធាតុដែក ស្រីធាតុដី នៅរួមគ្នាល្អបរិបូរណ៌ដោយទ្រព្យ ។

* ប្រុសធាតុដែក ស្រីធាតុឈើ នៅរួមគ្នាល្អប្រពៃណាស់ នឹងបានយសស័ក្តិជាឃុននាង ។

* ប្រុសធាតុដែក ស្រីធាតុភ្លើង មិនល្អទេ ច្រើនតែទាស់ទែងជេរបញ្ចោរវាយដំច្រំធាក់គ្នា ។

* ឯធាតុមាសនោះ ចេះតែត្រូវគ្នាទាំងអស់ ហើយល្អគាប់ប្រសើរគ្រប់ៗឆ្នាំ ឥតរើសធាតុឆ្នាំណា ឬឆ្នាំណាឡើយ ។

Facebook Comments

You may also like...