គូគេគូយើង! នារីម្នាក់រំភើបស្ទើរស្រក់ទឹកភ្នែក ពេលមានផ្ទៃពោះ​ប្ដីធ្វើរឿងទាំងនេះ

បាន​ប្តី​អ្នក​មាន​ ប្ដីសង្ហា​មិន​សំណាង​ទាំង​អស់​នោះ​ទេ​ តែ​ការ​សំណាង ​គឺ​ជា​ការ​ទទួល​បាន​ប្តី​ដែល​យល់​ចិត្ត ​ជួយ​​យក​អសារ​គ្នា ចំណាយ​ពេល​ខ្លះ​នៅ​ជាមួយ​គ្នា ឬ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ប្រពន្ធ​ទៅ​វិញ​ទេ។

នារី​គ្រប់​រូប​តែង​មាន​ក្តី​ស្រមៃ​ក្នុង​ចិត្ត​ថា​​ ចង់​បាន​បុរស​ម្នាក់​ធ្វើ​ជា​ស្វាមី​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​គ្រួសារ​ប្រពន្ធ​កូន​ ជា​ស្វាមី​ដែល​មាន​ចិត្ត​មេត្តា​ដល់​ចិត្ត​ប្រពន្ធ​ ចេះ​ជួយ​ការងារ​គ្នា មិន​គិត​ថា​ការងារ​នោះ​ ជា​ការងារ​របស់​មនុស្ស​ស្រី​ឡើយ​។

ការ​ជ្រើស​រើស​បុរស​មក​ធ្វើ​ជា​ស្វាមី​ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​អនាគត ​ព្រោះ​ត្រូវ​ដើរ​លើ​ផ្លូវ​រួម​គ្នា រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​រយៈ​ពេល​វែង​ទៅ​មុខ​ទៀត។ កាល​ណា​មនុស្ស​ស្រី​បាន​ស្វាមី​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ​ធ្វើ​ការ​មិន​គិត​ពី​ការ​នឿយ​ហត់​ដើម្បី​ប្រពន្ធ ចេះ​ជួយ​ការងារ​ប្រពន្ធ​ពេល​ដែល​ទំនេរ​ពី​ការងារ​របស់​ខ្លួន​ មិន​យូរ​គ្រួសារ​នោះ​នឹង​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ​ព្រម​ទាំង​មាន​​សុភមង្គល​ក្នុង​គ្រួសារ​ទៀត​ផង​។

នា​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ Pich Armara បាន​បង្ហោះ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ស្វាមី បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ឆក់​យក​ចិត្ត​ពួកវគេឲ្យ​ស្លុង​ទៅ​តាម​សាច់​រឿង​របស់​អ្នក​ទាំង​ពីរ​។ សំណេរ​បង្ហាញ​ពី​អារម្មណ៍​ទាំង​នោះ​បាន​រាប់​បាន​​ថា «ខ្ញុំ​គិត​ថា​ ខ្ញុំ​មាន​សំណាង​​ហើយ​ដែល​​កើត​មក​បាន​ស្វាមី​ដ៏​ល្អ​ម្នាក់​ចូល​មក​មើល​ថែ​ រ៉ាប់​រង់​ជីវិត​របស់​ខ្ញុំ​ ប្តី​ល្អ​មិន​មែន​អត់​មាន​សោះ​នោះ​ទេ​នៅ​ក្នុង​លោក​នេះ ​យ៉ាង​ណា​​ក្នុង​ចំណោម​ដប់​នាក់​ក៏​ត្រូវ​តែ​មាន​ម្នាក់​ក្នុង​នោះ​ដែរ​។

បង​តែង​តែ​មើល​ថែ​ប្រពន្ធ​ពេល​ដែល​ប្រពន្ធ​ឈឺ​ ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ធ្វើ​ការងារ​ខ្លះៗ​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​មិន​កើត គាត់​បាន​​ជួយ​កិច្ច​ការងារ​លក់​ដូរ​ ដាំ​បាយ​ លាង​ចាន​ បោក​ខោ​អាវ​ ធ្វើ​ម្ហូប​ដែល​ប្រពន្ធ​ចង់​ញាំ​ ជូត​ខ្លួន​ទាំង​ទឹក​ក្តៅ ​ទឹក​ត្រជាក់​ បង​មិន​ចេះ​ប្រកាន់ ​មិន​ដែល​រអ៊ូ​ថា​ហត់​ថា​លំបាក​ ខំ​ប្រឹង​ធ្វើ​ការ​ សុខ​ចិត្ត​ពិបាក​ខ្លួន​ឲ្យ​តែ​ប្រពន្ធ​សប្បាយ​ចិត្ត​ និង​មាន​ក្តី​សុខ​ អូន​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​ពាក្យ​ថា​អរគុណ​ហើយ​ អូន​ក៏​នៅ​តែ​សង្ឃឹម​ជា​និច្ច​​ថា ​ការ​ស្រលាញ់​មួយ​នេះ​បង​នឹង​ថែ​រក្សា​វា​ឲ្យ​អូន​ជា​រៀង​រហូត​ដល់​យើង​ចាស់​កោង​ខ្នង​ I love you daddy​»។

សារ​របស់​គាត់​ប្រមាណ​ជាង​ដប់​បន្ទាត់​នេះ​បាន​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ប្រើ​បណ្ដាញ​សង្គម​យ៉ាងច្រើន​ឲ្យ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ ខ្លះ​បាន​បញ្ចេញ​យោបល់​ថា​ «ពេល​មាន​ផ្ទៃ​ពោះ​យើង​លំបាក​ណាស់​អូន ​បាន​ប្តី​ជួយ​រំលែក​ ការងារ​និង​មើល​ថែ​យើង ​យើង​​ពិត​ជា​មាន​សំណាង​ណាស់ ​បង​ជួយ​ត្រេកអ​អូន​ដែល​ទទួល​បាន​ប្តី​ល្អ​មក​នៅ​ក្នុង​ជីវិត​សង្ឃឹម​ថា ​អូន​ទទួល​បាន​កាដូ​នេះ​ពី​ប្តី​រៀង​រហូត​។ ឯ​គណនី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ស្ងប់​ចិត្ត​ហើយ ​កក់​ក្តៅ​ណាស់​ទោះ​បី​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​មុខ​មិន​ត្រូវ​ចោល​គ្នា​ដាច់​ខាត»៕ (អត្ថបទ៖ និស្ស័យ)

Facebook Comments

You may also like...