វីធីសាស្រ្ត ១០យ៉ាងដើម្បីបញ្ឈប់ការត្អើករបស់លោកអ្នក

ត្អើកអាចកើតឡើងភា្លមៗ និងបញ្ចប់ទៅវិញភ្លាម ប៉ុន្តែពេលខ្លះវាបានក្លាយជារឿងរំខាន និងមាន បញ្ហា យ៉ាង ធ្ងន់ ធ្ងរ ។ នៅក្នុងផ្នែកសរីរវិទ្យា ត្អើកអាចកើតឡើងនៅពេលដែលសន្ទះទ្រូង (Diaphragm) បានរងការរំខាន វា​ក៏បាន​ទាញ ដោយ​កន្ត្រាក់ៗ រួច​ធ្វើអោយ​បឺត​ខ្យល់​ចូលទៅ​ក្នុង​បំពង់ក របស់​អ្នក​ក្នុងពេល​ភ្លាមៗ​នោះ ។ ហើយ​នៅពេល​ដែល​ខ្យល់ បាន​រត់​យ៉ាង​ប្រញាប់​ទៅ​បុក​នឹង​ប្រអប់​សំលេង នោះ​អ្នកនឹង​កើតមាន​នូវ សំលេង​ត្អើក​ដ៏​ខ្លាំង​មួយ ។

ផ្អែកតាមសៀវភៅកំណត់ត្រាពិភពលោក បានកត់ត្រាពីបញ្ហាត្អើកជាបន្តបន្ទាប់របស់លោក Charles Osborne នៅចន្លោះឆ្នាំ១៨៩២-១៩៩១។ គាត់មានបញ្ហាត្អើកជាបន្តបន្ទាប់អស់រយៈពេល៦៨ឆ្នាំ។​លោកអ្នកអាចស្រម៉ៃមើលថាតើគាត់មានការឈឺចាប់យ៉ាងណា? ដូច្នេះ​ដើម្បីបញ្ឈប់ការត្អើ​កប្រកបដោយប្រសិទ្ធភាព លោកអ្នកអាចសាកល្បងជាមួយវិធីសាស្រ្ត ទាំង ១០ យ៉ាងដូចខាងក្រោមដូចតទៅ៖

១.យកម្រាមដៃឆ្នុកត្រជៀក៖

យកចង្អុលដៃរបស់អ្នកឆ្នុកត្រជៀកទាំងសងខាងប្រហែល ២០-៣០វិនាទី​ ឬចុចចំណុចដែលទន់នៅក្រោយទងត្រជៀកនៅក្រោមគល់នៃលលាក្បាលរបស់លោកអ្នក។ ការធ្វើបែបនេះវានឹងបញ្ជូនសញ្ញា កាត់បន្ថយការត្អើក ឆ្លងកាត់តាមរយៈសសៃប្រសាទដែលតភ្ជាប់ជាមួយនឹងសន្ទះទ្រូង (diaphragm)។

២.ផឹកទឹកតិចៗ៖

ការបឺតទឹកដោយប្រើបំពងបឺតដើម្បីកាត់បន្ថយការកន្ត្រាក់សសៃប្រសាទដែលបណ្ដាលអោយត្អើក។ ការអកទឹកអោយបានច្រើនដងក៏អាចមានប្រសិទ្ធភាពដូចគ្នាផងដែរ។ វិធីសាស្រ្តនេះអាចបញ្ឈប់ការត្អើកបន្ទាប់ពីអ្នកអកទឹកបានពីរបីក្អឿក។   ប៉ុន្តែពេលខ្លះលោកអ្នកត្រូវព្យាយាមសាកល្បងធ្វើបែបនឹងអោយបានច្រើនដង។

៣.យកម្រាមដៃឆ្នុកត្រជៀក និងបឺតទឹកក្នុងពេលតែមួយ៖

យកម្រាមដៃឆ្នុកត្រជៀករបស់អ្នកខណៈពេលដែលកំពុងបឺតទឹកតាមបំពង់បឺត។នៅពេលដែលអ្នកយកចង្អុលដៃបិទត្រជៀកទាំងទាំងសងខាង មានន័យថាអ្នកកំពុងបញ្ជានៅលើសសៃប្រសាទដែលបណ្ដាលត្អើក។

៤.ដកដង្ហើមនៅក្នុងកញ្ចប់ម្រេច

វិធីសាស្រ្តនេះនឹងបង្កើនសម្ពាធផ្នែកកាបូនឌីអុកស៊ីតនៅក្នុងឈាមហើយធ្វើឱ្យសន្ទះទ្រូង (diaphragm) មានទំនាក់ទំនងកាន់តែខ្លាំងដើម្បីនាំអុកស៊ីសែនបន្ថែម ។ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលសូមបញ្ឈប់។

៥.ទឹកឃ្មុំនិងក្រូចឆ្មា

ញុំាផ្លែក្រូចឆ្មា ឬញ៉ាំទឹកឃ្មុំជាមួយទឹកក្តៅអ៊ុនៗ ដើម្បីរំញោចសរសៃ​ប្រសាទអោយវាមានដំ​ណើរការ​ជាប្រក្រតីវិញ។ សរសៃប្រសាទដែលបណ្ដាលអោយត្អើកនេះ រត់ចេញពីខួរក្បាលទៅក្រ​ពះរបស់អ្នក។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាដំណើរការសរសៃប្រសាទនេះអាចបណ្តាលឱ្យមានការត្អើក ដូចនេះ​អ្នកអាចសាកល្បងវិធីសាស្រ្តដ៏សាមញ្ញនេះដើម្បីឲ្យសរសៃប្រសាទមានដំណើរការធម្មតាវិញ នោះ​ត្អើកនឹងបាត់។

៦.សាកល្បងចាក់ម្ជុលវិទ្យាសាស្រ្ត

ការចាក់ម្ជុលវិទ្យាសាស្រ្តអាចមានប្រសិទ្ធភាពក្នុងការព្យាបាលការត្អើក។ វាត្រូវបានប្រើប្រាស់ដើម្បីរំញោច សរសៃប្រសាទដែលទទួលខុសត្រូវចំពោះការស្ទះប្រអប់ទំនាក់ទំនងសំលេងត្រូវបានបិទដោយទប់ស្កាត់លំហូរខ្យល់ទើបបណ្ដាលអោយត្អើក។ អ្នកខ្លះអាចប្រើប្រាស់រយៈពេលយូរ ក្នុងការព្យាបាលត្អើកតាមរយៈ​វិធីសាស្រ្តនេះ។

៧.របស់ផ្អែមមួយស្លាបព្រា

វិធីសាស្រ្តនេះនឹងអាចធ្វើអោយអ្នកឈប់ត្អើក ដោយគ្រាន់តែលោកអ្នកទំពាររបស់ផ្អែមទាំងនោះអាចជាស្ករស ឬម្សៅសណ្ដែកដី។  ចលនានៃការទំពារនិងចលនានៃអណ្តាតអា ចធ្វើផ្លាស់ប្តូរចលនាដង្ហើម នៅក្នុងពោះរបស់ អ្នក។

៨.លៀនអណ្ដាតរបស់អ្នកចេញមកខាងក្រៅ

វិធីសាស្រ្តនេះអាចស្តាប់ទៅដូចជាមានលក្ខណៈចម្លែក   ប៉ុន្តែមានប្រយោជន៍សម្រាប់ការដោះស្រាយបញ្ហាត្អើកបាន ដោយគ្រាន់តែលៀនអណ្ដាតរបស់អ្នកចេញមកក្រៅដូចក្នុងរូបនេះ។ ការធ្វើបែបនេះរន្ធខ្យល់ និង ខ្សែសំលេងមិនរមូល និងកាត់បន្ថយការកន្រ្តាក់សសៃប្រសាទដែលបណ្ដាលអោយត្អើក។

៩.វីធីសាស្រ្តខ្មៅដៃ

ប្រើវិធីសាស្រ្តនេះដោយដាក់ខ្មៅដៃផ្ដេកនៅក្នុងមាត់របស់អ្នកហើយព្យាយាមយកទឹកក្នុងកែវអោយបានពីរបីដង។កុំអោយខ្មៅដៃធ្លាក់ចេញពីមាត់របស់អ្នក។ នេះអាចជាការពិបាកប៉ុន្តែវាជាវិធីដ៏ល្អមួយដើម្បីបញ្ឈប់ការត្អើក។

១០.ស្រូបដង្ហើមចូលអោយលឿននិងបញ្ចេញដង្ហើមយឺតៗ

ប្រើប្រាស់វិធីសាស្រ្តនេះ អ្នកនឹងត្រូវស្រូបយកខ្យល់ឱ្យបានច្រើនធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកដកដង្ហើមចេញយឺតៗរយៈពេល 30 វិនាទី។ ធ្វើបែបនេះម្តងហើយម្ដងទៀតរហូតទាល់តែអ្នកមានអារម្មណ៍ថាឈប់ត្អើក។

ប្រភព ៖ Brightside

Facebook Comments

You may also like...