តោះនាំគ្នាមកដឹងរបៀបថែរក្សាស្បែក!តាមលំដាប់លំដោយត្រូវធ្វើជា​ប្រចាំ​ដើម្បីឲ្យស្បែកមានសុខភាពល្អស្រស់ស្អាតរាល់ថ្ងៃ

មាន​ស្បែក​ស​ស្អាត​ពី​កំណើត​គឺ​ជា​ភ័ព្វ​សំណាង​មួយ តែ​សម័យ​នេះ​បើ​ទោះ​ជា​អ្នក​កើត​មក​មាន​ស្បែក​ស្រអែម ស្រអាប់​ខ្មៅ ​ក៏​នៅ​តែ​​អាច​​ប្រែ​ជា​ភ្លឺ​ថ្លា ​មើល​ទៅ​ស្រស់​ស្អាត​ទាក់​ភ្នែក​បាន​ដែរ ប្រសិន​បើ​អ្នក​ចេះ​វិធី​ថែទាំ​ស្បែក​ទាំង ៤​ជំហាន​នេះ ហើយ​ធ្វើ​វា​បាន​ល្អ​តាម​លំដាប់​លំ​ដោយ​ជា​ប្រចាំ​រាល់​ថ្ងៃ​នោះ អ្នក​នឹង​មាន​ស្បែក​ស្រស់​ស្អាត​ប្រកប​ដោយ​សុខភាព​ល្អ​ជា​មិន​ខាន។

១. ត្រូវ​គេង​ឲ្យ​​​បាន​គ្រប់​គ្រាន់ ​និង​ស្កប់ស្កល់​ល្អ៖​

វា​ពិត​ជា​សំខាន់​ណាស់​ដែល​មាន​ទម្លាប់​ចូលគេង​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ធានា​ថា​អ្នក​គេង​បាន​គ្រប់​គ្រាន់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨ម៉ោង  ដូច្នេះ​ស្បែក​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ។ តែ​​ចំណុច​នេះ​ពិត​ជា​ពិបាក​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ដំណេក ដំណោះ​ស្រាយ អ្នក​គួរ​ហាត់ប្រាណ ឬ​លេង​កីឡា​ ដើម្បី​ជួប​កាត់​ស្រេ្តស ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ម៉ោង​រាល់​ថ្ងៃ ឬ អ្នក​អាច​ធ្វើ​ការងារ​ផ្ទះ ដូចជា​បោកខោអាវ ជូត​សម្អាត​ផ្ទះ ឬ រៀប​ចំ​បន្ទប់ ដើម្បី​ឲ្យ​រៀង​ហត់នឿយ​ បែកញើស​បន្តិច ធ្វើ​ឲ្យ​អ្នក​អាច​ឆាប់ងងុយគេង។ ប្រសិន​បើ​ធ្វើ​ទាំងនេះ​ហើយ​នៅ​តែ​ពិបាក​គេង​លក់​ អ្នក​គួរ​ទៅ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។

២. ងូត​ទឹក​សម្អាត​ខ្លួន​ដោយ​យកចិត្តទុកដាក់​៖

បន្ទាប់​ពី​មាន​ដំណេក​គ្រប់​គ្រាន់ហើយ នឹង​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រលឹម​ប្រកប​ដោយ​ភាព​ស្រស់​ថ្លា អ្នក​ត្រូវ​ចាំ​ថា​ការ​ងូត​ទឹក​សម្អាត​ខ្លួន​រាល់​ព្រឹក​ពិត​ជា​ចាំ​បាច់ មិន​ត្រឹម​តែ​សម្រាប់​បន្ថែម​ភាព​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​ស្បែក​អ្នក​ត្រជាក់​ និង​លាង​សម្អាត​​ភាព​កខ្វក់​លើ​ស្បែក​ដែល​អាច​កើត​មាន​ពេញ​មួយ​យប់​ដោយ​សារ​ការ​បែក​ញើស។ ត្រូវ​ជ្រើស​រើស​សាប៊ូ​ដុស​ខ្លួន​ឲ្យ​ត្រូវ​នឹង​ស្បែក ដូចជា​ស្បែក​ស្ងួត​ ឬ ស្បែក​ធម្មតា ហើយ​ត្រូវ​ដុស​សម្អាត​ឲ្យ​សព្វ​ដោយ​យក​ចិត្ត​ទុក​ដាក់​កុំ​គ្រាន់​តែ​ដុស​លំ​ៗ​ឲ្យ​សោះ ឯ​ទឹក​ គួរ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ បាន​ហើយ ដាច់​ខាត​កុំ​ប្រើ​ទឹក​ក្តៅ​ពេក​អាច​ធ្វើ​ឲ្យ​ខូច​ស្បែក​បាន​ដែរ។​​

៣. ត្រូវ​លាប​ឡេ​ថែ​បំប៉ន​ស្បែក​ជា​ប្រចាំ​ក្រោយ​ងូតទឹក​សម្អាត​ខ្លួន​រួច

ការ​លាប​ឡេ​ថែ​បំប៉ន​ស្បែក​ជា​ប្រចាំ​ក្រោយ​ងូត​ទឹក​សម្អាតខ្លួន​រួច​ នឹង​ជួយ​ឲ្យ​ឡេ​ចូល​បាន​សព្វ​ល្អ​ទៅ​ក្នុង​ស្បែក ដែល​អាច​ឲ្យ​អ្នក​ឃើញ​ប្រសិទ្ធភាព​ឡេ​​បាន​ឆាប់​រហ័ស។ ហើយ​អ្នក​ត្រូវ​ជ្រើសរើស​ប្រើ​ឡេ​ឲ្យ​បាន​ត្រឹមត្រូវ​ ទាំង​បរិមាណ និង​ប្រភេទ​ឡេ ដូចជា​ត្រូវ​ប្រើ​ឡេ​លាប​ផ្តល់​វីតាមីន​ដល់​ស្បែក​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​រួច​ហើយ​ បន្ទាប់មក​អ្នក​ត្រូវ​លាប​ឡេ​ការពារ​កំដៅ​ថ្ងៃ​មួយ​ជាន់​ទៀត ប្រសិន​បើ​អ្នក​ត្រូវ​ចេញ​ក្រៅ​ធ្វើ​ការ​នៅ​ពេល​ព្រឹក។

បច្ចុប្បន្ន​ឡេ​ដែល​មាន​ស្លាក​សញ្ញា​ទទួល​ស្គាល់​គុណភាព​ត្រឹមត្រូវ ហើយ​​ប្រសិទ្ធិភាព​ខ្ពស់​អាច​ជួយ​ឲ្យ​ស្បែក​ឆាប់​សរ លោង​ ភ្លឺ​ថ្លា​ក្នុង​រយៈ​ខ្លី និង​​មិន​ប៉ះ​ពាល់​សុខភាព​ស្បែក ដ៏​ពេញ​និយម​ នោះ គឺ​​ Vaseline UV lightening។ នេះ​ជា​ប្រេន​ឡេលាប​ស្បែក​ដែល​ធានា​ទំនុក​បំផុត​ មាន​កិត្តិនាម​ល្បី​ទូទាំង​ពិភពលោក​ជា​យូរ​ឆ្នាំ​មក​ហើយ។ ផលិត​ឡើង​ពី​​​បច្ចេកវិទ្យា​ថ្មី​ទំនើប Vaseline UV Lightening លាប​ទៅ​មិន​ស្អិត​ជាប់​ស្បែក​ស្រួលខ្លួន ផ្តល់​សំណើម​ដល់​ស្បែក​បាន​យូរ ពិសេស​​​ភាព​តូច​ល្អិត​នៃ​វ៉ាសឺលីន​ជែលលី និង ​វីតាមីន B3 អាច​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ស​ភ្លឺថ្លា​ក្នុងរយៈពេល​តែ ២សប្តាហ៍ប៉ុណ្ណោះឃើញ​ស្អាត​ប្លែក​ភ្នែក​ម៉ង។

៤.មាន​របប​អាហារ​ល្អ​ ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ពី​ខាង​ក្នុង

របប​អាហារ​ល្អ​ជួយ​ឲ្យ​សុខភាព​ល្អ ហើយ​ស្បែក​ក៏​មើល​ទៅ​ស្រស់​ថ្លា​តាម​នោះ​ដែរ​។ ជាក់ស្តែង​ការ​ញ៉ាំ​​​អាហារ​​មិន​មាន​សារជាតិ​ចិញ្ចឹម​​គ្រប់​គ្រាន់ល្អ​ ហើយ​មិន​ទៀងទាត់ អាច​ធ្វើ​​ឲ្យ​ស្បែក​​ឆាប់​ចាស់​​ជាង​​វ័យ​ និង​មាន​សភាព​ស្ងួត​ទ្រុឌ​ទ្រោម​។

ដូច្នេះ​ដើម្បី​ឲ្យ​មាន​ស្បែក​ស្រស់​ស្អាត​បាន​យូរ​អង្វែង​ក្រៅ​ពី​ធ្វើ​ប៉ុន្មាន​ចំណុច​ខាង​លើ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ហើយ​ ស្រីៗ​ត្រូវ​ញ៉ាំ​​អាហារ​ណា​​ដែល​​សម្បូរ​​​វីតាមីន​ ដូចជា​បន្លែង​បៃតង បន្លែ​ដែល​មាន​សរសៃ fiber ផ្លែ​ឈើ​សម្បូរ​ដោយ​វីតាមីន C (ក្រូច​) B3 (សណ្តែក​ដី) E (​​ផ្លែបឺ) A (​​​​ដំឡូង​ជ្វា) ​​ ហើយ​ត្រូវ​ជៀស​វាងកុំ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ ​ជាតិ​ខ្លាញ់ អាច​ងាយ​ឲ្យ​ឡើង​មុន និង​កុំ​ផឹកស្រាច្រើន​ ឬ​ជក់​បារី​ឲ្យ​សោះ។ ចំណុច​សំខាន់​មួយ​ទៀត​ដាច់​ខាត​ត្រូវ​ផឹកទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២លីត្រ​ក្នុង​១ថ្ងៃ ដើម្បី​រក្សា​បាន​ភាពត្រជាក់​ពី​ខាង​ក្នុង។

Facebook Comments

You may also like...