មូលហេតុ ៥យ៉ាង ដែលរារាំងអ្នកមិនឲ្យក្លាយជាអ្នកមាន!

[អត្ថបទគួរចែករំលែក]មនុស្សគ្រប់រូបតែងចង់មានទ្រព្យសម្បត្តិច្រើន។ មនុស្សខិតខំធ្វើការរាល់ថ្ងៃ ហើយតែងគិតថាថ្ងៃណាមួយខ្លួន នឹងក្លាយជាអ្នកមាន។ តើមនុស្ស គ្រប់គ្នា សុទ្ធតែអាចក្លាយជា អ្នកមានមែនទេ? លោក ប្រាអិន ត្រេសស៊ី (Brian Tracy) ដែលជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប ផ្នែកអភិវឌ្ឍន៍ សមត្ថភាព និងជាបុគ្គលដ៏ជោគជ័យមួយរូប បានលើកឡើងថា មានមូលហេតុសំខាន់ៗចំនួន ៥ ដែលរារាំងមិនឲ្យមនុស្សក្លាយជាអ្នកមាន៖

១. មនុស្សទូទៅ រស់នៅក្នុងសង្គមឬបរិយាកាសមួយដែលមិនមានអ្នកមាននៅក្បែរ ជាហេតុធ្វើឲ្យពួកគេ មិនដឹងថាអ្វីទៅ ដែលជំរុញឲ្យមនុស្ស ម្នាក់ៗ ក្លាយជាអ្នកមានបាន។

២. មនុស្សទូទៅ មិនហ៊ានសម្រេចចិត្តធ្វើ ទោះបីពួកគេបានអាន ឬបានទទួលដំបូន្មានពីមនុស្សជោគជ័យក៏ដោយ។

៣. មនុស្សទូទៅ មិនព្រមចាប់ផ្តើមធ្វើឥឡូវភ្លាមទេ ចេះតែគិតថាចាំដល់ពេលនេះចាំធ្វើ ចាំដល់ពេលនោះចាំធ្វើ។

៤. មនុស្សទូទៅ ពេញចិត្តតែនឹងរបស់ចំពោះមុខ ចាយវាយដើម្បីសប្បាយរយៈពេលខ្លី

៥. មនុស្សទូទៅ ខ្វះទស្សនវិស័យទៅអនាគត មិនដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដើម្បីសម្រេចទៅដៅអនាគត៕

Facebook Comments

You may also like...