ស៊ែរឲ្យប្រុសៗបានដឹង! កុំបណ្តោយខ្លួនឲ្យធាត់ពេក ព្រោះជម្ងឺថ្លើម និងទឹកនោមផ្អែមប្រភេទ២ ចូលចិត្តតោងតាមណាស់

បុរស​វ័យក្មេង​ ដែល​លើស​ទម្ងន់​កាយ​ ឬ​ កើត​អាការៈ​ធាត់​ហើយ​រមែង​កើតមាន​ហានិភ័យ​ដល់​ទៅ​ទ្វេដង​ប្រៀប​ទៅ​នឹង​ក្រុម​បុរស​ដែល​មាន​អាយុ​ស្របាល​គ្នា ដែល​វិ​វត្តន៍​ទៅ​កើត​ជំងឺថ្លើម​នៅពេល​ចាស់​ទៅក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​។ ការសិក្សា​ស្រាវជ្រាវ​ទូលំទូលាយ​មួយ​នៅក្នុង​ប្រទេស​ស៊ុយ​អ៊ែត បានលើកឡើង​យ៉ាង​ដូច្នេះ។

ប្រសិនបើ​បុរស​វ័យក្មេង មាន​ទាំង​កើត​ជំងឺ​ទឹកនោមផ្អែម Type-2 ផងដែរ​នោះ ហានិភ័យ​របស់​ពួកគេ​ដែល​នឹង​កើត​ជំងឺ​ថ្លើម​នៅពេល​ឈាន​ចូលដល់​ពាក់កណ្តាល​អាយុ​មនុស្ស​នឹង​កើន​ឡើង​ដល់​ទៅ​៣,៣​ដង​ទៅទៀត​។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​រាយ ការណ៍​ដូច្នេះ​នៅក្នុង​ព្រឹត្តិបត្រ Journal Gut។

ការសិក្សា​ស្រាវជ្រាវ​កាលពី​រយៈពេល​កន្លងមក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជំងឺ​ទឹកនោមផ្អែម​នាំមក​នូវ​ការកើនឡើង​នៃ​ហានិភ័យ​ជំងឺថ្លើម​និង​មហារីក​ថ្លើម ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​នៅ​ពេល​បច្ចុប្បន្ននេះ វិញ បង្ហាញ​ឲ្យ​ឃើញ​ថា ពេលដែល BMI (body mass index) កើនឡើង​ខ្ពស់​នោះ ដែលជា​ការ​គណនា​ទម្ងន់​កាយ​ពាក់ព័ន្ធ​ជាមួយ​កម្ពស់​របស់​មនុស្ស​ណា​ម្នាក់ គឺ​វា​ជា​កត្តា​ហានិភ័យ​របស់​មនុស្ស​នោះឡើយ​។ ពេល​ប្រៀបធៀប​បុរស​ទាំងឡាយណា​ដែលមាន BMIs ទាប​ជាង​២២,៥ ដោយ​គិត​ជា​មូលដ្ឋាន “baseline” ហានិភ័យ​នៃ​ជំងឺថ្លើម​ធ្ងន់​ធ្លាក់​ចុះ ប៉ុន្តែ​អាកា​រៈ​ក៏​នឹង​កើន​ឡើង នៅពេលដែល BMIs របស់​បុរស​ទាំងនោះ កើនឡើង​ខ្ពស់​បន្ថែមទៀត​ដែរ​។ លើកលែងតែ​ក្រុមមនុស្ស​ប្រុស​ដែលមាន​រោគលក្ខណៈ​វិនិច្ឆ័យ​នៃ​ជំងឺ ថ្លើម​ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង​ដែល​ការវិភាគ​បាន​បង្ហាញថា វា​មានការ​កើនឡើង​ថែមទៀត​នូវ​ហានិភ័យ​រួមបញ្ចូល​គ្នា​ជាមួយនឹង​ករណី​កើត​អាកា​រៈ​ធាត់​នោះ៕

ប្រភព៖ Reuters

Facebook Comments

You may also like...