ណឹងហើយចង់ស្អាតខុសរឿង!ឃើញគេប្រកាស សាក់ចិញ្ចើមក្នុងតំលៃថោក ៦ដុល្លារតែលទ្ធផលចុងក្រោយ ក៏ជួបរឿងនឹកស្មានមិនដល់

ជាមេរៀនមួយទៀតហើយសម្រាប់នារីៗដែលកំពុងគិតចង់ទៅសាក់ចិញ្ចើម ។ ថ្មីៗនេះទំព័រ อีจัน បានបង្ហើបរឿងរ៉ាវរបស់នារីម្នាក់ជាអ្នកខេត្តពិចិត្រ ដែលទៅអោយគេសាក់ចិញ្ចើមអោយក្នុងតម្លៃ ២០០បាត ប្រហែល ៦ដុល្លារ តែហាងប្រើទាំងថ្នាំសាក់ខ្លួនមកសាក់ចិញ្ចើមធ្វើអោយទឹកថ្នាំក្រាក់ខ្មឹកលុបមិនចេញ មើលទៅឡើងលេចត្រដែតនៅផ្ទៃមុខ ។

នារីខាងលើបានបង្ហើបថា អ្នកដែលសាក់អោយជាគ្រូសាក់ខ្លួន ស្គាល់គ្នានៅក្នុងមជ្ឃដ្ឋានការងារ គេប្រាក់ថាសង្សារគេក៏សាក់បែបនេះ ក៏មើលទៅប្រក្រតីទើបអោយសាក់អោយ ឃើញថាចេញមកបែបនេះមានអារម្មណ៍សោកស្ដាយ ។

ខណៈពេលដែលហាងកែសម្ផស្សមួយកន្លែងដែលនារីរូបនេះទៅសុំជំនួយបញ្ជាក់ថា នារីរូបនេះមកអោយខ្លួនលុបសាក់នៅចិញ្ចើម គេប្រាប់ថាទើបតែទៅសាក់កាលពីថ្ងៃទី ២៥ មេសា អស់ ២០០បាត ។ តាំងពីសាក់ចិញ្ចើមមកក៏ចេញទៅណាមិនបានឡើយ គ្មានជំនឿចិត្ត ត្រូវសុំច្បាប់ឈប់សម្រាកនៅតែក្នុងផ្ទះ ថ្ងៃដែលមករកខ្លួន គេជិះម៉ូតូមកយកក្រណាត់ទទូលក្បាល យំហើយប្រាប់ថាអោយជួយផង ថ្នាំដែលគេសាក់អោយជាថ្នាំសាក់ខ្លួន ពេលកាន់តែយូរៗទៅវាក៏កាន់តែដិតឡើង។

ហើយគេយកម្ជុលមកចងភ្ជាប់គ្នា ប្រើឈើវែងចាក់ដូចសាក់យ័ន្ត ពេលនេះថែមទាំងលុបមិនចេញព្រោះស្បែកខ្សោយណាស់ បើទៅលុបពេលនេះវានឹងជាំ ត្រូវទុកពេលអោយជាសះស្បើយសិន ជាងដែលលុបសាក់នេះត្រូវពូកែមែនទែន ព្រោះប្រឈមនឹងការមានដំបៅមានផ្លែ ពេលនេះអង្វរគ្រូពេទ្យកែសម្ផស្សដែលពូកែៗមកជួយលុបអោយ ៕

Facebook Comments

You may also like...