ភ្ញាក់ផ្អើលពេលឃើញលោក សុវណ្ណ រិទ្ធី អង្គុយលាងចាន! ថែមទាំងនិយាយថាប៉ាពិតជាស្រឡាញ់កូនខ្លាំងណាស់ “ដាវីកា” ប៉ាមិនដែល…

ភ្ញាក់ព្រឺត! ថ្ងៃនេះមានមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញលោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB បានអង្គុយលាងចានក្នុងស្ថានភាពហាក់ដូចជាកំសត់ខ្លាំងណាស់ហាក់ធ្វើអោយមហាជនងឿងឆ្ងល់ថា មានរឿងអ្វីទៅ?។ ផ្ទុយទៅវិញរឿងនេះក៏មិនទាន់ឃើញលោកចេញមកបកស្រាយថាការពិតទៅជាយ៉ាងណានោះទេ ដោយគ្រាន់តែគេដឹងថាលោកបានបង្ហោះសារ

២ដងគួរឲ្យចាប់អារម្មណ៍ និងពោរពេញដោយក្តីអាណិតជាខ្លាំង ដោយលោកបានលើកឡើងថា៖ សារទី១៖ “ជីវិតខ្ញុំរស់នឹងខំប្រឹងធ្វើការសព្វគ្រប់បែបយ៉ាងគឺដើម្បីគាត់តែម្នាក់គត់ ! តែបើគ្មានគាត់ ក៏គ្មានខ្ញុំទៀតដែរ ! ព្រោះគ្រប់ដង្ហើមដកចេញចូលនៃបេះដូងខ្ញុំគឺប្រឹងរស់

ដើម្បីមើលថែគាត់ហ្នឹងហើយ Sovann Davika ប៉ាពិតជាស្រលាញ់កូនខ្លាំងណាស់ ដាវីកា ប៉ា មិនដែលខ្លាចខ្មាស់គេ ឬ ខ្លាចហត់នឿយម្តងណាឡើយ សំខាន់អោយតែបានមើលឃើញស្នាមញញឹមកូន ប៉ាៗ សុខចិត្តធ្វើជាអ្នកបំរើកូនការពារជីវិតកូនពេញ១ជីវិតរបស់ប៉ា”។

សារទី២៖ “យប់មិញអង្គុយលាងចានសុខៗ ស្រាប់តែមានមនុស្សមួយក្រុមភ្ញាក់ផ្អើលរួចដើរមកសួរខ្ញុំថាទាំងសើចផង..ឆ្ងល់ផង……ចុម…សុវណ្ណ រិទ្ឋីមែន….???ម្តេចក៏ធ្លាក់ខ្លួនមកស៊ីឈ្នួលអង្គុយលាងចានគេបែបនេះ..???? ខ្ញុំក៏ឆ្លើយតបវិញថា គឺខ្ញុំសុវណ្ណ រិទ្ឋីហ្នឹងហើយ ! ខ្ញុំសួរលោកដូចឆោតចុះ ការងារលាងចាននឹងយកព័ត៌មាន វាមានតម្លៃខុសគ្នាត្រង់ណា..?? ចាំបាច់អីលោកត្រូវសួរខ្ញុំបែបនេះ…??? ព្រោះតម្លៃមនុស្សមិនស្ថិតលើលោកជាអ្នកវិនិឆ្ឆ័យឡើយ ! គឺ

ស្ថិតលើខ្លួនខ្ញុំជាអ្នកអោយតម្លៃលើការងារខ្ញុំតែប៉ុណ្ណោះ ! ចុះ ឧទារហ៍លេងៗថា អ្នកអង្គុយលាងចាននេះជាថៅកែហាងនេះវិញ តើលោកយល់យ៉ាងម៉េចដែរ…??? ការងារខ្ញុំមិនស្ថិតលើមាត់សើចយំរបស់អស់លោកទេ គឺវាស្ថិតលើតម្លៃនៃជីវិតរបស់ខ្ញុំជាអ្នកជ្រើសរើសតែប៉ុណ្ណោះ ។ អរគុណសំរាប់ការសើចយំនៅលើជីវិតរបស់ខ្ញុំពេលនេះ”៕

Facebook Comments

You may also like...