អានទាំងអស់គ្នា ! រឿងដំបូងដែលលោក Bill Gates បានធ្វើក្រោយពេលគាត់មានលុយ ៣៥០ លានដុល្លារ

លោក Bill Gates គឺជាអគ្គនាយកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីលំដាប់ទី ២ លើពិភពលោក បើគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៨ នេះ។ កន្លងមកប្រវត្តិ គំនិត បទពិសោធណ៍ និងទម្លាប់របស់គាត់ជាច្រើន ត្រូវបានគេយកបង្ហាញជាសាធារណៈដើម្បីឲ្យក្មេងៗជំនាន់ក្រោយអាចយកមកធ្វើការសិក្សា និងធ្វើជាគំរូតាម។ ​

យ៉ាងណាក្តីនៅមានរឿងមួយទៀតដែលមនុស្សគ្រប់គ្នាប្រហែលជាមិនទាន់បានដឹងទេនោះថា តើលោក  Bill Gates បានធ្វើអ្វីមុនគេនៅពេលដែលគាត់មានលុយ ៣៥០ លានដុល្លារលើកដំបូងក្នុងជីវិតរបស់គាត់? បើតាមសារព័ត៌មាន CNBC បានចុះផ្សាយថា លោក Bill Gates មានលុយ ៣៥០ លានដុល្លារលើកដំបូងបំផុតនៅក្នុងឆ្នាំ ១៩៨៦ ហើយភ្លាមៗក្រោយពេលដែលគាត់ទទួលបានលុយទាំងនោះគឺគាត់បានយកលុយទៅសងបំណុលចំនួន ១៥០ ០០០ ដុល្លារ ដែលបំណុលនោះគាត់បានជំពាក់គេមុនពេលគាត់ក្លាយជាអ្នកមាន។

តាមរយៈបទពិសោធន៍នេះគេអាចរៀនសូត្របានថា លោកអ្នកគួរតែព្យាយាមសងបំណុលរបស់គេឲ្យអស់នៅពេលដែលលោកអ្នកមានលុយភ្លាម ព្រោះពេលខ្លះពេលលោកអ្នកមានលុយហើយតែមិនព្រមសងគេ លោកអ្នកអាចនឹងភ្លេចខ្លួនចាយលុយទាំងនោះអស់ ហើយបំណុលនៅតែជាបំណុលដដែល៕

Facebook Comments

You may also like...