មកស្គាល់ YouTuber ដែលរកចំណូលបានច្រើនបំផុតទាំង ១០ ចំណែកអ្នកជាប់លេខ១វិញទើបតែរៀនថ្នាក់ទីមួយ

ឥទ្ធិពលរបស់ YouTuber មកលើអ្នកលេងបណ្តាញសង្គមគឺមិនអាចមើលរំលងនោះទេ តារាឆ្នើមរបស់ YouTube ទាំងនេះបានក្លាយជាអ្នកមានឥទ្ធិពលរបស់ពិភពលោក។ ក្នុងនោះផងដែរអ្នកប្រើប្រាស់គេហទំព័រ YouTube ដ៏ល្បីៗជាច្រើនបានផ្លាស់ប្តូរម៉ាកផលិតផលផ្ទាល់ខ្លួនរបស់ពួកគេទៅជាអាជីវកម្មរាប់លានដុល្លារ ខណៈពេលដែលភាពជោគជ័យរបស់ YouTube គឺមិនមែនស្ថិតលើវិដេអូដែលគេបង្ហោះតែមួយមុខនោះទេ ដោយតារា YouTubers មួយចំនួនក៏មានសែបណ្តាញជាមួយក្រុមហ៊ុនសម្លៀកបំពាក់ ការបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ ការប្រគំតន្ត្រី និងជំនួបជាមួយអ្នកគាំទ្រផ្សេងៗ។ យ៉ាងណាមិញ Forbes ថ្មីៗនេះបានចេញផ្សាយនូវបញ្ជីឈ្មោះ YouTubers ដែលមានប្រាក់ខ្ពស់បំផុតដោយផ្អែកលើការរកប្រាក់របស់ពួកគេចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី ១ខែមិថុនាឆ្នាំ២០១៨។ ខាងក្រោមនេះគឺជា YouTubers ទាំង១០ដែលរកបានប្រាក់ចំណូលបានច្រើនបំផុតសម្រាប់ឆ្នាំ២០១៨នេះ៖

១០. Logan Paul – ១៤.៥លានដុល្លារអាមេរិក

៩. PewDiePie – ១៥.៥លានដុល្លារអាមេរិក

៨. Jacksepticeye – ១៦លានដុល្លារអាមេរិក

៧. VanossGaming – ១៧លានដុល្លារអាមេរិក

៦. Markiplier – ១៧.៥លានដុល្លារអាមេរិក

៥. Jeffree Star – ១៨លានដុល្លារអាមេរិក

៤. DanTDM – ១៨.៥លានដុល្លារអាមេរិក

៣. Dude Perfect – ២០លានដុល្លារអាមេរិក

២. Jake Paul – ២១.៥លានដុល្លារអាមេរិក

១. Ryan ToysReviews – ២២​លានដុល្លារអាមេរិក

អត្ថបទ៖ លីដា
ប្រភព៖ businessinsider

Facebook Comments

You may also like...