តោះយើងមកដឹង! នូវអត្ថន័យសុបិន្តអាក្រក់ទាំង ៥ ទាំងអស់គ្នា….

១. យល់សុបិន្តឃើញពស់ យល់សុបិន្តឃើញពស់មានច្រើនអត្ថន័យណាស់។ ប៉ុន្តែជាទូទៅការយល់សុបិន្តឃើញគឺតំណាងអោយការជាសះស្បើយ និង ការផ្លាស់ប្តូរខ្លួនឯង (ដោយសារតែពស់គឺជាសត្វដែលសកស្បែក)។ វាក៏អាចមានន័យថាអ្នកកំពុងជួបប្រទះនឹងស្ថានភាពលំបានណាមួយ រឺតំណាងអោយបុរសជាគូអនាគតអ្នក។

២. លង់ទឹក ការយល់សុបិន្តបែបនេះអាចតំណាងអោយការតស៊ូនៅក្នុងជីវិតរបស់អ្នក។ ការយល់សុបិន្តបែបនេះជាធម្មតា តែងតើតមានឡើងចំពោះអ្នកដែលត្រូវបានគ្រប់គ្រងដោយអារម្មណ៍ និង មនុស្សដែលកំពុងជួបប្រទះនឹងបញ្ហា។ បញ្ហាទាំងនោះអាចជាប់ទាក់ទងនឹងរឿងការងារ, គ្រួសារ រឺទំនាក់ទំនងស្នេហាជាដើម។

៣. យល់សុបិន្តឃើញមនុស្សស្លាប់ វាគឺជាសុបិន្តមួយដ៏អាក្រក់បំផុតុ, សុបិន្តបែបនេះអាចតំណាងអោយច្រើន។ ជាទូទៅការយល់សុបិន្តបែបនេះអាចជាប់ទាក់ទងនឹងទំនាក់ទំនង, អារម្មណ៍។ ជីវិតរបស់អ្នកនឹងត្រូវជួបរឿងទុក្ខសោកដូចជាការបាត់បង់ដៃគូជាទីស្រលាញ់, ការងារជាដើម។

៤. ជាប់ឃុំឃាំង វាជាប់ទាក់ទំនងនឹងស្ថានភាពរស់នៅរបស់អ្នក រឺអារម្មណ៍ជាប់គាំងរបស់អ្នក។ វាអាចជារឿងស្នេហា, ការងារ, រឺបញ្ហាដែលអ្នកមានទាន់អាចដោះស្រាយបានជាដើម។

៥. ធ្លាក់ មិនថាអ្នកយល់សុបិន្តឃើញធ្លាក់ពីអ្វីនោះទេ, វាតំណាងអោយអសមត្ថភាព រឺការព្រួយបារម្ភអំពីស្ថានភាពក្នុងជីវិតរបស់អ្នក៕

Facebook Comments

You may also like...