បើយើងធ្វើអំពើអ្វីមួយទៅនរណាម្នាក់ អំពើនោះនឹងវិលមករកយើងវិញ (មានវីដេអូ)

មិនខុសទេ ការធ្វើអំពើល្អវាមិនសាបសូន្យឡើយ។ ដូចទ្រឹស្ដីបាបបុណ្យបានលើកឡើងថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប តួយ៉ាងដូចក្នុងវីដេអូអប់រំខ្លីនេះអញ្ចឹង ស្ត្រីជាមិត្តភក្តិខឹងមិត្តខ្លួនជារឿយៗ ដោយសារមិត្តខ្លួនចូលចិត្តជួយយកអាសារគេពេក ហើយលទ្ធផលចុងក្រោយដែលនឹកស្មានមិនដល់នោះគឺ…

ចង់ដឹងថាយ៉ាងណា ដើម្បីកុំឱ្យខាតពេលយូរនោះ តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ទស្សនាវីដេអូខាងក្រោម៖

គួររំលឹករឿងខ្លីមួយនិយាយអំពីពស់មួយបានចូលទៅហាងលក់ឈើហើយនៅពេលវាលូនចូលទៅជ្រុងម្ខាងវាបានប៉ះរណារដែក ហើយបានធ្វើឱ្យខ្លួនវាមុតឈឺចាប់បន្តិច។ នៅគ្រានោះវាបែរក្បាលទៅហក់ខាំរណារដែកនោះ ហើយក៏មុតមាត់បណ្ដាលឱ្យវាឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់មកដោយមិនដឹងពីអ្វីដែលបានកើតឡើងចំពោះវា ហើយគិតថារណារដែកនោះកំពុងតែវាយប្រហារវា វាបានរុំរឹតជុំវិញរណារដែកនោះជាមួយនឹងកម្លាំងទាំងអស់របស់វា។ ជាអកុសលពស់បានស្លាប់ដោយសាររបួសមុតរណារដែក។

ជួនកាលយើងប្រតិកម្មដោយកំហឹង គិតថាយើងអាចធ្វើឱ្យអ្នកដែលធ្វើឧ្យយើងឈឺចាប់នោះឈឺចាប់ដែរ ប៉ុន្តែយើងកំពុងធ្វើឱ្យខ្លួនយើងឈឺចាប់កាន់តែខ្លាំងទៅវិញទេ។
ក្នុងជីវិតពេលខ្លះការមិនខ្វល់ពីអំពើបាបដែលគេធ្វើមកលើយើងវាប្រសើរជាងតាមសងសឹកចងកម្មពៀរ៕

Facebook Comments

You may also like...