ចេះតែនាំគ្នាឆ្ងល់ថា លោក BEN ជាអ្នកអភិរក្សព្រៃឈើ តែក្នុងផ្ទះសុទ្ធតែឈើប្រណិតៗ តាមពិតដោយសារបែបនេះសោះ (មានវិដេអូ)

ការលះបង់ដ៏គួរឲ្យស្ញប់ស្ញែងរបស់ក្រុមគ្រួសារ​អាមេរិកមួយរបស់លោក BEN ដែលបាន​ស្ម័គ្រចិត្ត​រស់នៅ​កណ្ដាល​ព្រៃភ្នំ​អស់រយៈពេល ២៦ ឆ្នាំ ដើម្បី​ចូលរួមក្នុងការអភិរក្ស​ព្រៃឈើ​ នៅ​ទីជនបទ​ដាច់ស្រយាល​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការកោតសរសើរ តាមរយៈរូបភាពដែលលោកតាន់ គឹមសួរដែលបានបង្ហោះ ក៏មានមហាជនមួយចំនួនបានសម្ដែងក្ដីងឿងឆ្ងល់ និងសង្ស័យជាខ្លាំងក្រោយពេលឃើញទិដ្ឋភាពក្នុងផ្ទះលោក BEN ដែលសុទ្ធសឹងតែធ្វើឡើងដោយឈើប្រណិតៗ មើលទៅតម្លៃមិនធម្មតាឡើយ។ ដែលនាំឲ្យគ្រប់គ្នាលើកសំណួរឡើងថា «ក្រែងលោកជាអ្នកអភិរក្សព្រៃឈើ ម្តេចក៏ក្នុងផ្ទះពោរពេញដោយឈើកម្រទៅវិញ»?

យ៉ាងណាមិញ ភ្លាមៗ នោះ លោកតាន់ គឹមសួរ ក៏បានបញ្ចេញវិដេអូមួយ បកស្រាយចម្ងល់មហាជន ដោយទៅជួបសួរផ្ទាល់នឹងលោក BEN តែម្ដង។ តាមរយៈការសម្ភាសន៍ លោក BEN បានឲ្យដឹងថា តាមពិតឈើនៅក្នុងផ្ទះរបស់លោក គឺជាកំណាត់ឈើដែលគេចោល យកប្រើការមិនបានឡើយ។ ត្បិតថាឈ្មួញឆ្ងាយៗ ភាគច្រើនត្រូវការឈើល្អលេខមួយ រីឯឈើដែលមានប្រហោង រឺស្ពោតបន្តិចបន្តួចនោះគឺគេពុំយកឡើយ ដោយគេកាប់ហើយទុកចោលនៅកន្លែងតែម្ដង។ តែដោយសារតែលោកមានចិត្តស្រលាញ់ និងសោកស្តាយទើបចេះតែប្រមូលយកមកកែច្នៃម្ដងបន្តិចតែម្ដងទៅ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Posted by Tan Kimsour on Monday, 10 December 2018

Facebook Comments

You may also like...