មិនត្រឹមតែសម្រស់ស្រស់ស្អាតទេ! CATRIONA GREY បវរកញ្ញាចក្រវាល 2018 ថែមទាំងមានសមត្ថភាពពិសេសអាចច្រៀងបានយ៉ាងពីរោះដូចអ្នកអាជីពទៀត (មានវិដេអូ)

កម្មវិធីប្រកួតសម្រស់ Miss universe 2018 ដែលប្រព្រឹត្តឡើងនៅប្រទេសថៃ ដោយមានការចូលរួមប្រកួតពីបវរកញ្ញាពីប្រទេសផ្សេងៗ ចំនួន ៩៤ប្រទេស នៅទីបំផុតបានរកឃើញម្ចាស់ជ័យលាភីហើយ។ នាព្រឹកថ្ងៃទី ១៧ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ព្រឹក ពិធីករបានប្រកាសយ៉ាងច្បាស់ថា នាង Catriona Grey ដែលជាបវរកញ្ញាមកពីប្រទេសហ្វីលីពីន បានក្លាយជាម្ចាស់ម្កុដ Miss Universe ប្រចាំឆ្នាំ 2018 នេះ។យ៉ាងណាមិញ​ ក្រៅពីការអបអរសារទរពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ គេចាប់អារម្មណ៍លើចំណុចដ៏អស្ចារ្យមួយពីបវរកញ្ញារូបនេះ។ តួយ៉ាង​ ក្រៅពីមានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពខ្ពស់ហើយ នាង Catriona ថែមទាំងមានសម្លេងដ៏ពីរោះទៀតផង។ជាក់ស្ដែង​ បើយោងតាមសារពត៌មានជាច្រើនបានចុះផ្សាយពីទេពកោសល្យចម្រៀងរបស់នាង ដោយរូបនាងបានទទួលនូវលិខិតសរសើរផ្នែកចម្រៀងពីមហាវិទ្យាល័យសិល្បៈល្បីឈ្មោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Catriona ក៏ត្រូវបានគេស្គាល់ថាជាអ្នកចម្រៀងនាំមុខនៅក្នុងក្រុមតន្ត្រី តាំងពីនាងនៅរៀនវិទ្យាល័យមកម្ល៉េះ។ ជាក់ស្ដែង នាងបានបង្កើត Channel Youtube ផ្ទាល់ខ្លួន និងបានបង្ហោះវីដេអូច្រៀង Cover បទល្បីៗ និងទទួលបានការគាំទ្រមិនតិចឡើយ។ចង់ដឹងច្បាស់ ៖

Facebook Comments

You may also like...