មិនដែលដឹងសោះថា កូនស្រី យ៉ាន លីនដា មានទឹកដមសម្លេងពីរោះមិនចាញ់អ្នកម្តាយប៉ុន្មានទេ (មានវីដេអូ)

ទោះបីជា​អ្នកនាង យ៉ាន លីន​ដា អតីត​តារាចម្រៀង និង ពិធី​ការិនី​ដ៏​ល្បីល្បាញ​រូបនេះបានស្ងប់ស្ងាត់ពីវិស័យសិល្បៈ កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងកូនស្រីឈ្មោះ veronica នៅប្រទេសអូស្ត្រាលី ប៉ុន្តែអ្នកនាងនៅតែបណ្តុះកូនស្រីឲ្យមាននិស្ស័យជាមួយនឹងសិល្បៈ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះអ្នកនាង យ៉ាន លីនដា បានបង្ហោះវីដេអូបង្ហាញនូវសកម្មភាពកូនស្រីជាទីស្រលាញ់របស់ខ្លួន បកស្រាយបទចម្រៀង cover មួយបទក្រោមចំណងជើង “លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ”។ ធ្វើឲ្យអ្នកនាង យ៉ាន លីនដា បង្ហាញនូវអារម្មណ៍ក្តុកក្តួល និងមានមោទនភាពខ្លាំងទៅលើកូនស្រីដែលមានសមត្ថភាពបកស្រាយបទចម្រៀងបានយ៉ាងល្អ៕

Facebook Comments

You may also like...