អាណិតខ្លោចចិត្ត! ក្រៅពីរឿងត្រូវគេជះស្រាបៀរ ទេព បូព្រឹក្ស ក៏ធ្លាប់ជួបរឿងឈឺចាប់ពីមុន តើជារឿងអ្វីខ្លះ?

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ទេព បូព្រឹក្ស បានជួបរឿងដ៏សែនឈឺចាប់ ប្រចាំឆ្នាំ២០១៨ ដែលត្រូវបុរសម្នាក់ ជះទឹកស្រាបៀរមកលើរូបនាង ខណៈកំពុងតែបង្ហើរចម្រៀង នៅលើឆាក។

ប៉ុន្តែរឿងនេះ ក៏ត្រូវបានដោះស្រាយចប់សព្វគ្រប់រួចហើយ កាលពីថ្ងៃសុក្រកន្លងទៅ ដោយបុរសរូបនោះ ព្រមទទួលកំហុស និងព្រមសងសំណងចំនួន១ម៉ឺនដុល្លារ ទៅកាន់រូបនាង។

ក្នុងនោះ តើប្រិយមិត្តដឹងទេ មួយរយៈចុងក្រោយ តើតារាចម្រៀង ទេព បូព្រឹក្ស បានជួបរឿងអ្វីខ្លះ? ហើយប្រសិនបើអ្នកដឹងរឿងទាំងអស់ ប្រាកដជា ខ្លោចចិត្ត និងអាណិតនាងកាន់តែខ្លាំង។

តោះតាមដាន នូវរឿងរ៉ាវ ដ៏សែនអាណិតរបស់នាង ជាមួយនឹងខ្មែរឡូត ទាំងអស់គ្នា ៖

១) ត្រូវហ្វេន យករូបថតនាង ដាក់ក្នុងស៊ុមខ្មោច៖ ជារឿងមួយ ដ៏សែនឈឺចាប់បំផុត ដែលកាលពមួយរយៈមុន រូបនាង បានជួបនូវរឿងនេះ​ ខណៈកំពុងតែច្រៀងលើឆាក ហើយមានហ្វេនមួយ បានយកស៊ុមខ្មោច ដោយដាក់រូបនាង ឲ្យទាំងនាង នៅលើ​ឆាកតែម្តង។ នៅពេលនោះ នាងពិតជាស្រឡាំងកាំងខ្លាំងបំផុត និងស្ទើរតែស្រក់​ទឹកភ្នែក ព្រោះឈឺចាប់ មិននឹកស្មានថា មានហ្វេនគិតអាក្រក់លើនាងបែបនេះ។ ជាមួយគ្នានោះដែរ ទេព បូព្រឹក្ស ក៏បានឡាយវីដេអូ និយាយពីហេតុការណ៍នោះដែរ តែក្រោយមក​ នាងប្រហែលជា មិនចង់មានរឿងធំដុំផង ក៏នាងព្រមលុបចោល ហើយក៏មានអ្នកខ្លះ នៅតែដឹងរឿងនេះ មិនភ្លេចផងដែរ។

២) មានជនអនាមិក កាត់ត រូបនាងបែបជាអាសអាភាស៖ ផុតពីរឿងមួយចូលរឿងមួយ សួរថា តើនាងមានអារម្មណ៍បែបណា ដែលមានរឿងអាក្រក់ កើតឡើងលើនាង ជាបន្តបន្ទាប់បែបនេះ? នៅពេលនោះ រូបថតទាំងអស់នោះ ក៏ត្រូវបានសាយភាយខ្លាំង ដែលធ្វើឲ្យនាង ស្ទើរតែគ្មានកម្លាំងធ្វើការបន្តទៀត។ ក្នុងនោះ បើទោះបីជា នាងព្យាយាមបកស្រាយ ថាជារូបកាត់ត​ក៏នាង នៅតែទទួលបានមតិមិនល្អ ពីមហាជនដដែល។

៣) ត្រូវគេថានាងជា«ពស់» ក្រោយចាប់ដៃគូ ជាមួយដេវីត៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីរឿងរ៉ាវ ដោយមួយរយៈមុន រូបនាង ត្រូវបានគេ វាយប្រហារខ្លាំងបំផុត នៅពេលចាប់ដៃគូ ជាមួយនឹង លោក ដេវីត។ ហើយនៅពេលនោះ នាងក៏ត្រូវគេជេ ថាស្តី ឌឺដង ផ្លែផ្កា មិនតិចទេ តែដោយសារតែ ទង្វើល្អៗ រឿងទាំងអស់នោះ ក៏ត្រូវបានសាបរលាប បន្តិចម្តងៗ និងស្ងាត់មកទល់ពេលនេះ។

៤) កាដូពោរពេញដោយអង្ក្រង៖ នៅពេលឡើងច្រៀងម្តងៗ តារាៗតែងតែទទួលបានកាដូល្អៗ និងជាអនុស្សាវរីយ៍ពីហ្វេនៗ តែជឿទេ ថាទេព បូព្រឹក្ស ធ្លាប់ជួបរឿងមួយ ដែលមានហ្វេន ដាក់អង្ក្រងជាច្រើន ក្នុងកាដូ។ រឿងមួយនេះ មិនសូវមានអ្នកណាដឹងប៉ុន្មានទេ ព្រោះនាង មិនដែលប្រាប់អ្នកណា ឲ្យមកអាណិតនាង។

៥) ជារឿងជះទឹកស្រាបៀរ៖ អាចជារឿងមួយ ដែលថាជារឿងដ៏កក្រើក និងរឿងធំបំផុត សម្រាប់ឆាកជីវិតរបស់ ទេព បូព្រឹក្ស ដែលជាលើកទីមួយ មានមនុស្សមកជះទឹកស្រាបៀរ មកលើនាង ទាំងដែលអ្នកទាំងពីរ មិនដែលមានជម្លោះ ឬប៉ះសម្តីគ្នា សូម្បីតែបន្តិច៕

ក្រោយពីប្រិយមិត្តបានជ្រាប​ពីរឿងរ៉ាវខាងលើ ដែលទេព បូព្រឹក្ស បានជួបប្រទះ តើប្រិយមិត្ត មានអារម្មណ៍អាណិតនាងទេ?

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស នៅពេលនាងយំ
ទេព បូព្រឹក្ស
Facebook Comments

You may also like...