ឆ្នាំ ច រកា និង កុរ ជីវិតនឹង​ប្រែ​ប្រួល ពី​ថ្នាក់​ទាប ទៅ​ថ្នាក់​ខ្ពស់ ជាង​ឆ្នាំ​ដទៃ!

ផ្អែកលើទំនាយសកល និង ការព្យាករណ៍ នៃតារាសាស្រ្ត ក្នុង ទំព័រនៃបណ្តាញសង្គមធំមួយ របស់ប្រទេសចិន Weibo បានប្រាប់អោយដឹងថា ឆ្នាំ ច រកា និង កុរ នឹងទទួលបាន នូវការប្រែប្រួល ក្នុងជីវិត ពីថ្នាក់ទាប ទៅថ្នាក់ខ្ពស់ ចាប់ពីខែមីថុនា ឆ្នាំ២០១៨ ស្របពេល ដែលឆ្នាំ ដទៃ បានត្រឹមតែនៅចំកម្រិតមធ្យម​ប៉ុណ្ណោះ ។

ដោយសារ​តែបែបនេះហើយ ទើបឆ្នាំ ច រកា និង កុរ ទទួលបាននូវផលលាភ និង ជោគជ័យ ជាដុំកំភួន ដូចគ្នា ទៅលើប្រាក់កាស និង ស្នេហា ស្របពេលនឹងការវិនិយោគ និង ដំណឹងក្នុងជីវិត មានលក្ខណៈប្រសើរ តែគ្រាន់តែខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

ឆ្នាំច៖ នឹងទទួលបាន​ដំណឹងល្អជាច្រើនពីទិស បូព៌ ពាក់ព័ន្ធនឹង មុខរបរ ដែលអ្នក​កំពុងប្រាថ្នា និង រឿងរ៉ាវមួយចំនួនក្នុងគ្រួសារ ផងដែរ ។

ឆ្នាំរកា៖ នឹងទទួលបានដំណឹងល្អជាច្រើនពីទិស ឧត្តរ ពាក់ព័ន្ធនឹង ការងារថ្មី​មានតម្លៃ និង ការវិនិយោគ ឬក៏ ការបណ្តាក់ទុន ដែលនឹងផ្តល់ចំណូលច្រើន នាថ្ងៃក្រោយ ។

ឆ្នាំកុរ៖ នឹងទទួលបានដំណឹងល្អជាច្រើនពីទិស ទក្សិណ ពាក់ព័ន្ធនឹង ក្រុមគ្រួសារ និង ការបណ្តាក់ទុនថ្មីៗ ក្នុងជីវិតរស់នៅ ដើម្បីទទួល​បាន​ផល​រីកចំរើន​ច្រើន នាថ្ងៃមុខ ៕

ប្រភពពី ៖ Weibo

ប្រែសម្រួល និង រក្សាសិទ្ធិដោយ៖ Moha Sneha

Facebook Comments

You may also like...